ប្រទះគ្រាប់បែក B52 មួយគ្រាប់របស់កងទ័ពអាមេរិកទម្លាក់កាលពីសម័សសង្រ្គាម

ខេត្តតាកែវ៖ អ្នកបញ្ជាគ្រឿងចក្រម្នាក់ខណៈ កំពុងជីកយកអាចជ៍ដីបានប្រទះ គ្រាប់បែក B52 របស់កងទ័ពអាមេរិកដែលទម្លាក់កាលពីសម័សសង្រ្គាមវៀតណាម ធ្វើឱ្យភ័យលស់ព្រលឹងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានជីកស្រះអ្នកភូមិ ក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

បន្ទាប់ពីប្រទះឃើញគ្រាប់បែកដ៏ធំនេះ ម្ចាស់ការដ្ឋានបានរាយការណ៍ដល់សមត្ថកិច្ចដេីម្បីចុះទៅពិនិត្យ និងហៅកម្លាំងជំនាញស៊ីម៉ាក់យកទៅបំផ្លាញចោល។

តាមការបញ្ជាក់របស់មន្ត្រីជំនាញស៊ីម៉ាក់បានឱ្យដឹងថា គ្រាប់បែកដែលប្រជាពលរដ្ឋ​ជីកស្រះ​ប្រទះ​ឃើញនេះជាប្រភេទ B52 ដែលទម្លាក់ពីលើយន្តហោះកាលពីសម័យសង្រ្គាម​យោធាអាមេរិក ប្រឆាំងវៀតណាម ក្នុងទសវត្សឆ្នាំ៧០។

ជារឿយៗកន្លងមកក្នុងទឹកដីខេត្តតាកែវប្រជា ពលរដ្ឋតែងតែប្រទះឃេីញគ្រាប់មិនទាន់ផ្ទុះធំៗ សល់ពីសម័យសង្គ្រាមដែលសង្ស័យថាគ្រាប់ទាំងអស់នោះជាគ្រាប់ទម្លាក់ពីលើយន្ត និង បាញ់ដោយកាំភ្លើងធំ៕ សំបូរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *