ទីតាំងភ្នាល់បាល់តាមប្រព័ន្ធ​អុីនធឺណិត​២៤ម៉ោងនឹង​ល្បែង​ផ្សេង​ទៀត​បើក​លេងយ៉ាងរលូន​សង្ស័យ​អាជ្ញាធរខណ្ខ​សែនសុខ​ទុក​ជា​ឆ្នាំងបាយ​

ភ្នំពេញ​៖​តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អោយដឹងថាមានទីតាំង​អ៊ី​ន​ធើ​ណិ​ត​២៤​ម៉ោង​ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ២០១១​ ផ្លូវ​លេខ​១៩៨៦​ ល្បែង​កន្ទុយ​លេខ​វៀត​ណាម​តាម​ផ្សារ​នឹង​ល្បែង​ផ្សេង​ៗ​ទៀត​បើក​យ៉ាង​រលូន​ពេញ​ទឹក​ដី​ខណ្ឌ​សែនសុខ​មិន​រំខាន​ដល់​សមត្ថកិច្ច​សង្ស័យ​ដើរ​ដាក់​ខែ​ប្រមូល​លុយ​ទុក​ជា​ឆ្នាំង​បាយ​ដើម្បី​ចិញ្ចឹម​ក្រពះ​ហើយ​មើល​ទៅ​ បាន​ជា​មិន​បង្ក្រាប​សោះ​។

​ទីតាំង​អ៊ី​ន​ធើ​ណិ​ត​២៤ម៉ោងគឺជា​កន្លែង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល់​តាម​អន​ឡាញ​ល្បែងស៊ីសង​ជា​ច្រើន​ផ្សេង​ទៀត​និង​ជា​ជម្រក​ផ្តល់​មធ្យោបាយ​ឲ្យ​ជនល្មើស​ ជ្រកកោន​ដោយសារ​តែ​បើក​បម្រើ​ការ​២៤ម៉ោង​។​

​ទីតាំង​អ៊ី​ន​ធើ​ណិ​ត​២៤ម៉ោង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទឹកដី​ខណ្ឌ​សែនសុខ​កំពុង​តែបើក​ដំណើរការ​យ៉ាង​រលូន​ ដោយសារ​កន្លែង​ទាំងនោះ​ មាន​អាជ្ញា​បណ្ណ​ចេញពី​ក្រសួង​នានា​។

តាម​​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​រាល់​ទីតាំង​នីមួយៗ​តែងតែមាន​អ្នក​មើល​ការ​ខុស​ត្រូវ​និង​អ្នកគ្រប់គ្រង​រាល់កន្លែង​ទាំងអស់​ ដោយពួក​គេ​មាន​អំនួត​មិន​ខ្លាចរអាជាមួយ​សមត្ថកិច្ច​ថ្នាក់​ក្រោមៗ​នោះ​ទេ​ ព្រោះ​ពួក​គេ​ស្គាល់​ទាប​បំផុត​ក៏​ចាប់ពី​ថ្នាក់​អធិការ​ឬអភិបាល​ខណ្ឌ​ឡើងមិនដឹង​ថា​គេ​មាន​ឥទ្ធិពល​ឬ​ក៏​ប្រើ​អំណាច​ទឹកប្រាក់​ក្នុង​កម្រិត​ណា​ទេ​ ទើប​យ៉ាង​រលូន​ពេញ​ទឹក​ដី​ខណ្ឌ​បែប​នេះ​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ល្បែងស៊ីសង​គឺជា​ប្រភព​ផ្តើម​ចេញ​ឲ្យ​មាន​បទល្មើស​ហើយ​អនុញ្ញាត​ឲ្យ​បើក​មិន​បង្ក្រាប​គឺជា​កំហុស​ធ្ងន់ធ្ងរ​និង​មិន​អនុវត្ត​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​នោះ​ទេ​។

​ជា​ពិសេស​កាល​ពី​ប៉ុន្មាន​ខែ​មុន​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​លោក​ ឃួ​ង​ ស្រេង​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ គ្រឿងញៀន​និង​ត្រូវ​ទប់ស្កាត់​បទល្មើស​នានា​នៅតាមបណ្តាខណ្ខនីមួយៗ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​ខណ្ឌ​សែនសុខ​សំបូរ​ទៅ​ដោយ​ល្បែង​សុី​សង​ខុស​ច្បាប់​ទៅ​វិញ​។

​ប្រជា​ល​រដ្ឋ​ម្នាក់​បាន​លួច​ប្រាប់​សារព័ត៌មាន​យើង​ថា​សមត្ថកិច្ច​ខណ្ឌបង្ក្រាប​តែ​កន្លែង​ណា​ដែល​មិន​បង់លុយ​ឲ្យ​ពួក​គេ​តែ​ប៉ុណ្ណោះ​ តែ​កន្លែង​ណា​បង់​រាល់​ខែ​ មិន​បង្ក្រាប​នោះ​ទេ​ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​ទីតាំង​ខាងលើ​សំណូ​ម​ពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ល្បែងស៊ីសង​ជា​ពិសេស​បញ្ហា​គ្រឿងញៀន​ដែល​បំផ្លាញ​សង្គម​ជាតិ​របស់​យើង​ផង។

​សូម​បញ្ជាក់​ថា​ខណ្ខ​សែនសុខ​ជា​ខណ្ឌ​មួយ​ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ​និង​ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​បទល្មើសជាច្រើន​ទៀត​ផងព្រោះ​មាន​ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នាបានប្រើប្រាស់​គ្រឿងញៀន​និងលេងល្បែងស៊ីសង​តាមអ៊ី​ន​ធើ​ណេ​ត​២៤ម៉ោង​។​

ករណី​ខាង​លើ​នេះ​អ្នក​សារព័ត៌មាន​ MCN.news យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ អាជ្ញាធរ​បាន​ឡើយ​​៕​ ឧត្តម​គតិ

Leave a Reply

Your email address will not be published. Required fields are marked *