កម្លាំង​នគរ​បាល​បញ្ជូនខ្លួន ស្ត្រីជនជាតិវៀតណាម ទៅតុលាការ ពាក់ព័ន្ធរឿង បើកហាងម៉ាស្សា បង្កប់សេវា ផ្លូវភេទ

ភ្នំពេញ៖ កម្លាំង​នគរបាល​នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ស្ត្រីជនជាតិវៀតណាម ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធ ករណី បើកហាងម៉ាស្សា ផ្តល់សេវា រួមភេទ ដោយខុសច្បាប់។

យោងតាមការបញ្ជាក់ពី​កម្លាំង​នគរបាល​ជនសង្ស័យទី១ឈ្មោះ ង្វ្រៀង ធីអ៊ុក ភេទស្រី អាយុ ៥៨ឆ្នាំ និងទី២ឈ្មោះ ង្វៀង ធីមាំង ភេទស្រី អាយុ ២៨ឆ្នាំ។

​តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​ឲ្យដឹងថា សំណុំរឿងនេះស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារង ស៊ិន វិរៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា ជនសង្ស័យទាំង ២នាក់ខាងលើត្រូវបាន កម្លាំងនគរបាល នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចហាងម៉ាស្សាមួយកន្លែង នៅផ្ទះលេខ៧២ E0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

នៅពេលចុះបង្ក្រាប​កម្លាំង​នគរ​បាល​បាន ជួយសង្គ្រោះជនរងគ្រោះ ជាក្មេងស្រីៗ ជនជាតិវៀតណាម ចំនួន ០២នាក់ និងដកបានស្រោមអនាម័យជាច្រើន មានទាំងប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *