ភ្នំពេញ ៖ សិប្បកម្មកែច្នៃ គ្រឿងសង្ហារឹម តុទូមួយកន្លែងសង្ស័យអត់ច្បាប់ ដែលស្ថិតនៅតាមផ្លូវ កៅសូរ ច្រកចូលមូលដ្ឋានទ័ពអាកាស ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែលជាងបាញ់ថ្នាំ ភាយ ជះក្លិន ដល់សាធារណៈជនធ្វើដំណើរឆ្លងកាត់ ហើយទទួលរងបណ្តឹង រិះគន់ពីប្រជាពលរដ្ឋ ទើបនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះអាជ្ញាធរសង្កាត់និងប៉ុស្តិ៍រដ្ឋបាល ចុះទៅហាមឃាត់ដកហូតសម្ភារមួយចំនួនព្រមទាំងហៅម្ចាស់ទីតាំងទៅធ្វើការអប់រំ ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមខាងលើ នៅពេលដែលក្រុមជាង ខាត់ឈើ បាញ់ថ្នាំម្តងៗ ធ្វើឲ្យធូរលីហុយ ភាយក្លិនថ្នាំស្ទើរទ្រាំលែងបាន ផលប៉ះពាល់ដល់សុខភាពរាងកាយ បរិស្ថាន សណ្តាប់ធ្នាប់សាធសរណៈ តែបើម្ចាស់ទីតាំងកែសម្រួល ធ្វើយ៉ាងណា ការពារភាពហុយនៃធូរលី ក្លិនដល់សាធារណៈជន ធ្វើដំណើរឆ្លងកាត់ ឬអ្នកជិតខាង នោះជាការប្រសើរ ។
តាមប្រភពពត៌មានដដែលបានបន្តទៀតថា ក្រុមជាងទាំងនេះសុទ្ធសឹងជាជនជាតិវៀតណាមមកស្នាក់នៅសង្ស័យអត់ច្បាប់ទៀតផង ។
តាមអាជ្ញាធរបានឲ្យដឹងថា សិបុបកម្ម ធ្វើតុទូខាងលើនេះ ក្រោយពី ក្រុមជាងធ្វើ ខាត់ បាញ់ថ្នាំម្តងៗ ជាហេតុធ្វើឲ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ម្យ៉ាងវិញទៀត គ្រឿងសង្ហារឹមមួយនេះ យកមកដាក់នៅលើចិញ្ចើមផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយក្រៅពីបងប្អូនប្រជាពលរដ្ឋ និងមតិរឹះគន់ជាសាធារណៈ ទើបនៅព្រឹកថ្ងៃទី៣១ ខែតុលានេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលកាកាប និងមន្រ្តីអាជ្ញាធរសង្កាត់ ចុះទៅហាមឃាត់ ដកហូតសម្ភារៈមួយចំនួន និងហៅម្ចាស់សិប្បកម្មធ្វើការអប់រំ កិច្ចសន្យា បញ្ឈប់ គ្រឿងសង្ហារឹម តែ បង្កឲ្យហុយធូរលី ក្លិនថ្នាំដល់អ្នកដទៃ៕សិសារ