អាជ្ញាធរ​ខណ្ឌ​សែនសុខ​កំពុង​បិទ​ភ្នែក​បើក​ដៃ​អោយ​ឈ្មួញ​រក​សុី​បទ​ល្មើស​អុិន​ធើណែត​ភ្នាល់​បាល់​នឹង​កន្ទុយ​លេខ​នៅ​ផ្សារ​ជិន​ណាន​យ៉ាង​រលូន​

ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត​នឹង​កន្ទុយ​លេខ​វៀត​ណាម​កំពុងបើកដំណើរការយ៉ាងរលូន ទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក៏ដោយ។
ជាក់ស្ដែងនៅក្នុងខណ្ឌ​សែនសុខ​គេឃើញមានល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតជាច្រើនកន្លែង ដែលបានធ្វើការ ផ្សាយចេញពីកាស៊ីណូ នឹង​កន្ទុយ​លេខ​វៀត​ណាម​កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនមានខ្លាចអាជ្ញាធរខណ្ឌ​ និងផ្គើនប្រសាសន៍​របស់​សម្ដេច​ ក្រឡាហាម ស ខេង ។
​ជា​ពិសេស​ទីតាំងបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត ដែលបានធ្វើការ ផ្សាយផ្ទាល់ចេញពីកាសស៊ីណូ បានបើកដំណើរការស៊ីសងយ៉ាងរលូន ដោយប្រើរូបភាពជ្រកក្រោមស្លាកយីហោ​សេវាអ៉ីនធីណែត ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​រាជធានីភ្នំពេញ និងទីតាំង​កត់​កន្ទុយ​លេខ​វៀត​ណាម​ ស្ថិតនៅ​ក្នុង​ផ្សារជិន​ណាន​ ខាង​ក្រោយ​ផ្សារ​ទឹក​ថ្លា​ ក្នុង​សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែនសុខ​ ដោយមិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឡើយ ព្រោះតែម្ចាស់ទីតាំងបានដាក់ថ្នាំបំពុលទៅសមត្ថកិច្ចមូលដ្ឋានបើកភ្នែកមិនរួច​ មាន​តែ​អ្នកចូលលេងទាំងយប់ទាំងថ្ងៃ ដូច្នេះហើយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យមើលជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ ស្របតាមសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោក អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

សូមបញ្ជាក់ថា ទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតឲ្យមានបទល្មើស លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គមផងដែរ។

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋបានបញ្ជាក់ថា មុន​ពេល​លោក​ ​អភិបាល​នៃ​ខណៈ​អភិបាល​ខណ្ឌសែនសុខ​ឡើង​កាន់​មុខ​តំណែង​ជា​អភិបាល​ខណ្ឌ​ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌ នឹងធ្វើការបង្ក្រាបទីតាំងទាំងអស់នេះ ដោយទីតាំងទាំងអស់នេះហើយដែលបណ្តាលអោយកើតមាននៅបទល្មើសក្នុងមូលដ្ឋាន។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួក​គាត់​អស់​សង្ឃឹម​និង​សេចក្តី​ជំនឿរ​ដែល​និយាយ​បាន​តែ​មាត់​មិន​ឃើញ​បង្ក្រាប​ ហើយ​បើ​បង្ក្រាប​វិញ​បាន​តែ​អ្នក​ទន់​ខ្សោយ​គ្មាន​បក្ខពួក​ខ្សែ​ស្រឡាយព្រម​ទាំង​គ្មាន​លុយ​កាក់​បង់​អោយ​នោះ​ទើប​បង្ក្រាប​។ចំណែកឯ​បង្ក្រាប​វិញ​​តែង​តែ​បញ្ជូន​ទៅ​តុលាការ​ឬ​និយាយ​ចចារ​អោយ​បង់​ខែ​ដើម្បី​ទុក​ជា​ឆ្នាំង​បាយ​ចិញ្ចឹម​ក្រពះ​បាត់​អស់​ច្បាប់​។

សូម​បញ្ជាក់​ថា​ ៖ចំពោះ​ករណី​ខាង​លើ​នេះ​អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ អភិបាល​ លោក​ អធិការ​ នឹង​លោក​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែនសុខ​បាន​ឡើយ​៕ឧត្តម​គតិ​

Leave a Reply

Your email address will not be published. Required fields are marked *