ងងុយ​ដេក​មួយ​ភាំង​ដល់​ផ្លូវ​កោង​រថយន្ត​ក្រឡាប់​ធ្លាក់​ប្រឡាយ​បណ្ដាល​រងរបួស​ធ្ងន់​ស្រាល​៤នាក់​

 
ខេត្តកណ្តាល​៖​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​មួយ​គ្រឿង​ធ្លាក់​ប្រឡាយ​ ខណៈ​ដែល​អ្នក​បើកបរ​ងងុយ​ដេក​មួយ​ភាំងបណ្ដាល​ក្រឡាប់​រងរបួស​ធ្ងន់​ស្រាល​៤ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤:៣០នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៦ខែ​ធ្នូ​ឆ្នាំ​២០១៦ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ចន្លោះគីឡូមែត្រលេខ32-33 ស្តិតនៅភូមិសាមគ្គី ឃុំ​ព្រែកដំបង ស្រុកមុខកំពូលខេត្ត កណ្ដាល ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុីយ៉ាន់ដាយ​ពណ៌​ស​លាយ​ត្រួយ​ចេក​ពាក់ស្លាកលេខភ្នំពេញ​3D1208​(អ្នកបើកបររត់បាត់) ធ្វើដំណើរពីជើងទៅត្បូង​ លុះមកដល់ចំណុចកេីតហេតុខាងលេីអ្នកបេីបរងងុយដេកមួយ​ភាំងហើយ​​ដល់​ផ្លូវកោងផងនោះបណ្ដាល​ឲ្យ​រថយន្តក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​របួសមនុស្សចំនួន០៤នាក់ប្រុសទាំង​អស់​ក្នុង​ធ្ងន់ម្នាក់​ស្រាល៣នាក់។
១)ឈ្មោះ នង ងន់ឡែន​អាយុ២៦ឆ្នាំមានទីលំនៅភូមិអង្គួញដីឃុំ
ក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាម(ជាម្ចាស់រថយន្ត របួសធ្ងន់)។
២)ឈ្មោះ ធី ធឿន ភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិទួលវែងឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាម (កម្មករ​របួសស្រាល)។
៣)ឈ្មោះ ធឿន ថុន ភេទប្រុសអាយុ២១ឆ្នាំនៅភូមិជាមួយគ្នា​(ជាកម្មកររបួសស្រាល)។
៤ឈ្មោះរឿន ឡៃ ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគមហាឃុំវិហារគ៍ធំស្រុកកំពង់សៀមខេត្តកំពង់ចាម(កម្មករ​របួសស្រាល)។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ចំណែករថយន្តបង្កកំពុងរករថយន្តស្ទូច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល​រង​ចាំ​ម្ចាស់​មក​ដោះស្រាយ​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *