ក្មេងប្រុសម្នាក់ចុះងូតទឹកស្រះក្នុងវត្តគល់ទទឹង បែរជាលង់ស្លាប់ រកឃើញហើយ

ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ក្មេងប្រុសដែលម្នាក់បានចុះងូតទឹកលេងជា មួយនឹងក្មេងៗប្រុសៗ ២ នាក់ទៀត បែរ ជាល ង់ទឹកលិចបាត់នោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកហើយ ។ចំណែកសាកសពរបស់ជនរងគ្រោះត្រូវបានម្ដាយសម្រេចអោយធ្វើបុណ្យនៅក្នុវត្ដគល់ទទឹលតែម្ដង ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួចរាល់ ។

គួររំលឹកថា កាលពីវេលាម៉ោង៤ និង ៣០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ក្មេងប្រុសរងគ្រោះបានសុំម្តាយចុះលេងទឹក នៅចំណុចស្រះវត្តគល់ទទឹង ស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅជាមួយក្មេងប្រុសអាយុប្រហាក់ប្រហែលគ្នាចំនួន២នាក់ផ្សេងទៀតស្រាប់ តែលិចទឹកបាត់មួយយប់ក៏អណ្ដែតទឹកឡើងនៅព្រឹកនេះហើយ ។

ជនរងគ្រោះខាងលើនេះមានឈ្មោះ និត ដាវីត ភេទប្រុស អាយុ ៧ឆ្នាំ ជាសិស្សថ្នាក់ទី១ នៃ សា លា ក្រពើហារ ស្នាក់នៅជាមួយម្តាយបន្ទប់ជួល ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានម្តាយឈ្មោះ សេង ស្រីនី ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានសុំម្តាយចុះលេងទឹក នៅចំណុចខាងលើជាមួយក្មេងប្រុសអាយុប្រហាក់ប្រហែលគ្នាចំនួន២នាក់ផ្សេងទៀត។ លុះបន្តិចក្រោយមកស្រាប់តែក្មេងប្រុសដែលលេងទឹកជាមួយជនរងគ្រោះនោះបានរត់មកប្រាប់ម្តាយជនរងគ្រោះថា «ឃើញជនរងគ្រោះលឹបទឹកយូរហើយ តែមិនឃើញងើបមកវិញទេ?» លឺដូចនេះម្តាយជនរងគ្រោះបានរត់ទៅមើលក៏សម្លៀកបំពាក់កូនរបស់ខ្លួននៅលើគោកតែមិនឃើញជនរងគ្រោះឡើយរួចគាត់ក៏ស្រែកឆោឡោឲ្យគេជួយពេលនោះប្រជាពលរដ្ឋដែលមានវត្តមាននៅក្បែនោះបាននាំគ្នាជួយស្វែងរកដែរតែមិនឃើញសពជនរងគ្រោះឡើយ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *