កម្លាំង​នគរបាល​ឃាត់ខ្លួនមនុស្ស៤នាក់ករណីប្រើប្រាស់គ្រឿងញៀន


ភ្នំពេញ៖ មនុស្ស៤នាក់ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ជាបន្តបន្ទាប់ខណះពួកគេមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។ ការឃាត់ខ្លួននេះធ្វើ​ឡើង​កាលពីថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង០១និង០០នាទីយប់ នៅក្នុងសង្កាត់គោកឃ្លាងនិងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួននេះទី១/ឈ្មោះ សាន រិទ្ធី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវសឡា ភូមិទ្រា សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។(ឃាត់ខ្លួននៅភូមិទំនប់សង្កាត់ភ្នំពេេញថ្មី)។ទី២/ឈ្មោះ សាយ រតនៈ ភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅផ្ទះសង់ថ្មី សែនសុខ៤សង្កាត់ឃ្មួញ​។ទី៣/ឈ្មោះ ព្រាប ចំណាប់ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិសែនសុខ២សង្កាត់ឃ្មួញ។និងទី៤/ឈ្មោះ វ៉ាត ប៉េងសៀង ភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​ប្រាប់ថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើគឺកម្លាំងនគរបាលបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗហើយបានឃើញពួកគេដើរតាមផ្លូវមានការសង្ស័យបានឃាត់យកសាកសួនិងធ្វើតេសក្នុងទឹកនោមហើយឃើញមានសារធាតុញៀនទាំងអស់។

បច្ចប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ៩៨

Leave a Reply

Your email address will not be published. Required fields are marked *