កាច់សោកម៉ូតូមិនបានសម្រេចពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ច២នាក់

ភ្នំពេញ ៖ ជនសង្ស័យក្នុងសកម្មភាពប្រព្រឹត្តល្មើស
កាន់ប្រើប្រាស់មធ្យោបាយទំនើប ម៉ូតូធន់ធំ ជាចេតនាមួយសម្រាប់រត់គេចលឿន ក៏ប៉ុន្តែភ្លាត់ស្នៀត ក្រោយពីប៉ុនប៉ងកាច់សោកម៉ូតូពលរដ្ឋមិនបានសម្រេច ត្រូវបានពលរដ្ឋព័ទ្ធចាប់ខ្លួនបាន រួមជាមួយម៉ូតូធន់ធំ ម៉ាកFZមួយគ្រឿង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិត​នៅ​ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ ក្រោយពីចាប់បញ្ជូនចូលដល់ក្នុងប៉ុស្តិ៍ មិនត្រូវបាននគរបាលអនុញាតិឲ្យថតបានឡើយ ផ្អែកទៅតាមបទបញ្ជាថ្នាក់លើដាក់មកថ្មីៗនេះ ។ បើតាមប្រជាពលរដ្ឋគ្រាន់តែអះអាងថា ជនសង្ស័យក្នុងករណីខាងលើ ចាប់ខ្លួនបាន២នាក់ ដកហូតបានម៉ូតូ ម៉ាកFZ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1GA-6601 ជាមធ្យោបាយរបស់ជនសង្ស័យ ដែល​កម្លាំង​នគរ​បាល​ យកមកដាក់នៅខាងមុខប៉ុស្តិ៍ ជាលទ្ធភាពមួយ អ្នកសារពត៌មានអាចថតរូបភាពបាន ។
ទោះជាយ៉ាងណាក្តី ជនសង្ស័យក្រោយពីចាប់បញ្ជូនដល់ក្នុងប៉ុស្តិ៍ហើយ មិនអាចស្គាល់អត្តសញ្ញាណជនសង្ស័យឡើយ។

បច្ចុប្បន្ន​នេះ​កម្លាំងនគរបាល​កំពុងសាកសួរ​ជន​សង្ស័យ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *