រត់ស្រាតខោពេញផ្លូវ ដោយសារខឹងកម្លាំង​នគរបាល​សួរនាំ


ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​វិញ​ទៅ​មក​ៗ​អត់​ពាក់អាវ សមត្ថកិច្ច​ឃើញដោយមានការសង្ស័យ​ថា​បែក​ថ្នាំ​ក៏​បាន​ឃាត់​ឆែកឆេរ បែរជា​ខឹងស្រាតខោ​ចេញតែម្តង។ហេតុការណ៍​ខាងលើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង១០នាទីយប់​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ចំការឪឡឹក​១ ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានីភ្នំពេញ ។

បុរស​ដែល​សង្ស័យ​បែក​ថ្នាំ​ខាងលើមានឈ្មោះ​បែ​ល ដា​វី​ឌ អាយុ​២៦​ឆ្នាំ មុខរបរ​ចាំ​ដី​អោយ​គេ ស្នាក់​នៅ​ភូមិ​កើតហេតុ មានស្រុក​កំណើត​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ GM-7105​។
តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ការពារ​ភូមិ​ចំការ​ឳ​ឡឹ​ក​២​បាន​និយាយថា​នៅមុនពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ពួក​​គាត់ ចេញ​ល្បាត ក៏​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជិះ​ទៅ​វិញ​ទៅ​មក​ៗ​ដោយ​មិន​មាន​ពាក់អាវ ហើយ​ឃើញ​បុរស​ខាងលើ​នេះ​ពីរ​ទៅ​បី​ថ្ងៃ​មក​ហើយ នៅ​ពេល​ខ្លះ​ពួក​គាត់​កំពុង​ល្បាត បានឃើញ​បុរស​រូប​នេះ​ជិះ​ម៉ូតូ​អត់​ស្លៀក​សម្លៀក​បំពាក់ទៀត គឺ​ខ្លួន​ទទេ​តែ​ម្តង​ក៏​មានពេល​ខ្លះឃើញ​បុរស​ខាងលើ​ស្លៀកពាក់​សម្លៀក​បំពាក់​ធម្មតា ។ ពេល​កើតហេតុ ពួក​គាត់​បានឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ដោះ​អាវ ហើយ​ស្ពាយ​កាបូប ពេល​នោះ​ពួក​គាត់​មានការ​សង្ស័យ​ក៏​បាន​ឃាត់​ដើម្បីសួរនាំ និង​បាន​ឆែក​មើល​នៅ​ក្នុង​កាបូប​នោះ តែ​ពុំ​មាន​ឃើញ​អ្វី​សោះ។បន្ទាប់​មក​ពួក​គាត់​បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច ដើម្បី​យក​បុរស​ខាងលើ​ទៅ​សួរនាំ​បន្ថែម​។ ។ ពេល​សមត្ថកិច្ច​មក​ដល់​ហើយ​ក៏​បាន​សួរនាំ បុរស​ខាងលើ​ដែល​មាន​ពាក់​ម៉ាស់ និង​និយាយ​មិនដឹង​មុខ មិនដឹង​ក្រោយ ពេល​កំពុង​តែ​ឃាត់​សួរនាំ​នោះ ស្រាប់តែ​បុរស​ខាងលើ​បាន​ស្រាតខោ​ចោល​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​សង្ស័យ​បែក​ថ្នាំ ហើយ​អ្នកខ្លះ​ក៏​សង្ស័យ​ថា បុរស​ខាងលើ​ប្រហែលជា​មាន​ជំងឺសរសៃប្រសាទ ព្រោះ​តែងតែ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ទៅ​វិញ​ទៅ​មក​ៗ ហើយ​ពេល​ចុះ​ពីលើ​ម៉ូតូ លើកដៃ​សំពះ​ជា​ច្រើន​កន្លែង ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ ។ អ្នកខ្លះ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​មិន​ស្លៀក​សម្លៀក​បំពាក់ ជិះ​ម៉ូតូ​ទាំង​ខ្លួន​ទទេ ស្រាត​ននល​គោក​ក៏​មាន ហើយ​នៅ​ពេល​ខ្លះ ឃើញ​បុរស​ខាងលើ​បែរជា​ពាក់អាវ ស្លៀកខោ​ជា​ធម្មតា។

បច្ចុប្បន្ន​នេះ​ជន​ខាង​លើ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ហៅ​សាច់​ញាត្តិ​មក​ទទួល​យក​ទៅ​អប់រំ​បន្ត​៕៩៨

  

Leave a Reply

Your email address will not be published. Required fields are marked *