កំពង់ចាមៈ សាកសពស្រីក្រមុំ ម្នាក់ឈ្មោះ សោម ស្រីនុក អាយុ២០ឆ្នាំ ដែលមានជំងឺសរសៃប្រសាទ ត្រូវបានគេប្រទះឃើញអណ្តែតទាំងអាក្រាតកាយក្នុងទឹក សង្ស័យត្រូវបានគេរំលោភរួចសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកំពង់ទ្រាល ឃុំថ្មី ស្រុកពាមជីកង ខេត្តកំពង់ចាម។
ម្តាយនារីរងគ្រោះ បានឲ្យដឹងថា កូនគាត់មានជំងឺសរសៃប្រសាទប្រចាំកាយ ហើយគាត់បាននាំកូនស្រីចេញពីឃុំថ្មី ស្រុកពាមជីកង ខេត្តកំពង់ចាម មករកគ្រូព្យាបាលនៅភូមិឃុំកើតហេតុខាងលើ។នៅមុនពេលកើតហេតុ គាត់បានបាត់កូនស្រីមួយយប់ ដោយនាងបានស្លៀកខោអាវត្រឹមត្រូវ តែដល់ពេលប្រទះឃើញសព បែរជាគ្មានសម្លៀកបំពាក់ អណ្តែតទាំងអាក្រាតកាយបែបនេះទៅវិញ ដូច្នោះគាត់សន្និដ្ឋានថា កូនស្រីរបស់គាត់អាចនឹងត្រូវគេធ្វើបាប ដោយការរំលោភរួចសម្លាប់តែម្តង ៕ សំបូរ