ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆ្កិះសោបន្ទប់ប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបានសម្រេចត្រូវម្ចាស់គេទាន់ចាប់ប្រគល់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆ្កិះសោបន្ទប់ប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបានសម្រេចត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។ ហេតុ​ការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០ នាទីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ទេស ភ័ក្រ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រកដ់ស្នាក់នៅភូមិកបាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីជនរងគ្រោះឈ្មោះយន់ សម្បត្តិ អាយុ៣៣ ឆ្នាំ មុខរបរកម្មការនីរោងចក្រស្នាក់បន្ទប់កន្លែងកើតហេតុ ។

លោកបានបន្ដទៀតថា ជនសង្ស័យដែលប៉ុងលួចទ្រព្យសម្បត្ដិរបស់គេនោះគឺ មុនដំបូងជនសង្ស័យបានជិះម៉ូតូឌុបពីផ្ទះនៅខណ្ឌពោធិ៍សែនជ័យតាមបណ្ដោយផ្លូវវេងស្រេង ស្រាប់តែមកដល់ចំណុចផ្លូវកែងនិងផ្លូវ៣០ម៉ែត្រចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជនសង្ស័យបានអោយម៉ូតូឌុបឈប់ហើយក៏បានដើរឡើងទៅជាន់ទី១ រួចបានឃើញបន្ទប់មួយបានចាក់សោរខាងក្រៅ ពេលនោះជនសង្ស័យបានយកដែកលួសមកឆ្កិះសោរបន្ទប់ហើយបានចូលទៅខាងក្នុងរួចចាក់សោរខាងក្នុង បានរួសរើសម្ភារៈមានតម្លៃ ប៉ុន្ដែពេលដែលកំពុងរួសរើសម្ភារៈនោះក៏មានបុរសត្រូវជាក្មួយម្ចាស់បន្ទប់បានមកទាន់ក៏នាំគ្នាឃាត់ប្រគល់ ស្របពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋស្ទឹងមានជ័យ៣ បានចុះល្បាតនៅក្នុងភូមិសាស្ដ្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗឃើញដូច្នេះក៏ធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្ដង ។

ក្រោយពេលធ្វើការសាកសួររួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *