


ភ្នំពេញ៖ម៉ូតូ២គ្រឿងបានបើកបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់ខណៈដែលម៉ូតូមួយគ្រឿងជិះឆ្លងផ្លូវមិនប្រយ័ត្ន។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ទល់មុខផ្សារជម្ពូវ័នក្នុងភូមិជម្ពូវន្ត សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
អ្នកបើកម៉ូតូបង្កហេតុមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេដោយជិះម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FV4696 ជិះគ្នា២នាក់(រងរបួសធ្ងន់បាក់ជើងខាងឆ្វេងនឹម្នាក់ទៀតរងរបួសបែកមុខបែកមាត់)។រីឯភាគីខាងម៉ូតូជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណដែរ ដោយជិះម៉ូតូម៉ាកស៊ូយសូគីលេតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1FT8772ជិះគ្នា២នាក់(រងរបួសបាក់ភ្លៅខាងស្តាំម្នាក់នាក់ជិះក្រោយ)។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះជិះម៉ូតូស៊ុយសូគីលេតពណ៌ទឹកប្រាក់ខាងលើជិះគ្នា២នាក់ធ្វើដំណើរក្នុងទិដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក់ហុងដាជិះគ្នា២នាក់ដូចគ្នាក្នុងទិសដៅបញ្ច្រាសគ្នាបានបើករ៉េមកផ្នែកខាងឆ្វេងក្នុងកន្លងផ្លូវម៉ូតូរបស់ជនរងគ្រោះ បណ្តាលអោយម៉ូតូរងគ្រោះបុកចំឈ្នាន់នឹងចង្កឹះលេខ ម៉ូតូដួលទាំងសង្ខាងរងរបួសធ្ងន់ម្នាក់មួយ។
ក្រោយពេលកើតហេតុជនរងគ្រោះម៉ូតូស៊ុយសូគីលេតទាំង២នាក់ត្រូវបានរថយន្តសង្គោះរបស់អង្គភាព៧១១បានដឹកជនរងគ្រោះទៅសំរាក់ព្យាបាលនៅមន្ទីពេទព្រះកុសមះហៅមន្ទីរពេទ្យលោកសង្ឃ ចំណែកឯជនរងគ្រោះខាងម៉ូតូហុងដាត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន រស្មីបានដឹកយកទៅព្យាបាលភ្លាមៗ។ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើកាវាស់វែងនឹងយកទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយ នូវពេលក្រោយ៕សារ៉េត