

ភ្នំពេញ៖នារីម្នាក់បានដាច់ចិត្តសំលាប់ខ្លួនដោយសាពិបាកចិត្តរឿងបាត់លុយនឹងទ្រព្យសម្បត្តិ។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦:០០ នាទីល្ងាចថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ តឿ គៀត ភេទស្រី អាយុ៣៤ឆ្នាំមុខរបរ កម្មករោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ក្រសាំងផ្អែម ឃុំត្រាចទង ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។
តាមប្រភពពត៌មានពីអ្នកជិតខាងនៅបន្ទប់ជាប់ជនរងគ្រោះ បាននិយាយថាមុនពេលកើតហេតុដោយជារៀងរាល់ថ្ងៃជនរងគ្រោះតែងមកនិយាយលេងជាមួយគ្នាតែថ្ងៃនឹងដូចមិនឃើញជនរងគ្រោះមកនិយាយគ្នាលេងហើយបន្ទប់បិទជាប់កន្លឹះក្នុង។បន្ទាប់អ្នកបាននាំគ្នាស្រែកហៅតែមិនឆ្លើយតប ហើយដោយសង្ស័យក៏នាំគ្នាគាស់បង្អួច ស្រាប់តែឃើញជនរងគ្រោះបែកពពុះមាត់។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលឃើញជនរងគ្រោះបែកពពុះមាត់ អ្នកជិតខាងបាននាំគ្នាហៅម្ចាស់ផ្ទះមក ហើយធាក់ទំលុះទ្វារដើម្បីជួយសង្គ្រោះជនរងគ្រោះតែអកុសលជនរងគ្រោះបានស្លាប់ មិនដឹតាំងពីពេលណា។
តាមប្រភពមួយចំនួនបាននិយាយថា នៅថ្ងៃទី១៤ ជនរងគ្រោះត្រូវជនសង្ស័យដាក់ថ្នាំ យក មាសមួយដំឡឹង១ជី៥ហ៊ុននឹងលុយ៧៤០ដុល្លារនៅម្តុំផ្សារអូដឹម សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានតេហៅសមត្ថកិច្ចមកដល់កន្លែងកើតហេតុនឹងអោយជំនាញចក្ខុធ្វើកាពិនិត្យតាមនាញ។
តាមប្រភពព័ត៌មានពីនគរបាលជំនាញនិងក្រុមគ្រូពេទ្យបាននិយាយថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំសំលាប់ខ្លួនមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត