បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទាប់ជួលតែម្នាក់ឯងខណះប្រពន្ធមិននូវទៅធ្វើការបាត់ដោយសង្ស័យថាខ្យល់គ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះភារឹទ្ធ ភារិន ភេទប្រុសអាយុជាង៣០ឆ្នាំមុខរបជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកសួង ខេត្តកំពង់ចាម។មានប្រពន្ធឈ្មោះ សាន់ ដាលីន អាយុ២៧ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

តាមប្រភព​ព័ត៌មានពី​ពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា មុនពេលកើតហេតុដោយសារតែមិនឃើញជនរងគ្រោះចេញពីបន្ទប់ក៏មានចិត្តឆ្ងល់ហើយបានទៅមើលក្នុងបន្ទប់ឃើញដេកទើបទៅដាស់តែអកុសល់ជនរងគ្រោះមានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំនុចកើតហេតុនិងពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *