សាហាវ​ណាស់​!​ ចិន​នឹង​ចិន​កាប់​គ្នា​ហើយ​រត់​គេច​ខ្លួន​បាត់​បន្សស់​ទុក​ជនរងគ្រោះ​ម្នាក់​រងរបួស​ធ្ងន់​

ក្រុងព្រះសីហនុ ៖​ បុរសជនជាតិចិនមួយរូបដែលគេស្គាល់ថាជាចុងភៅនៅហាងមួយកន្លែងនៅជិតស្តុប៣៣៣ក្រុងព្រះសីហនុ បានរងរបួសធ្ងន់ធ្ងរដោយសារជនជាតិចិនដូចគ្នាមួយក្រុមកាប់បណ្តាលអោយរបួសធ្ងន់ធ្ងរ កាលពីមុនម៉ោង៧យប់ថ្ងៃ១០ឧសភា២០១៨នេះ ហើយភ្លាមជនរងគ្រោះត្រូវបានសមត្ថកិច្ចជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា ក្រោយកើតហេតុក្រុមជនសង្សយ័បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕​សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *