ភ្លើងប្រច័ណ្ឌ​ប្រហារ​ជីវិត​ប្រពន្ធរបួសធ្ងន់​បន្ត​យកខ្សែភ្លើងឆក់ខ្លួនឯងសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានយកខ្សែភ្លើងឆក់ខ្លួនឯងសម្លាប់ខ្លួនស្លាប់ភ្លាមៗដូចបំណងបន្ទាប់ពីភ្លើងប្រច័ណ្ឌឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅទៅលើប្រពន្ធបង្កហឹង្សាវាយប្រពន្ធរហូតរងរបួសធ្ងន់សន្លប់លែងដឹងខ្លួន ។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨នឹង៥០នាទី​ព្រឹក​ថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨នៅក្នុងបន្ទប់ជួលលេខ៥ជាន់ទី១​ ផ្លូវបេតុង ក្រុម០២ភូមិទួលថ្ងាន់​ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​ ​។

សពជនរងគ្រោះឈ្មោះសូ​ ខ្លឹម​ ភេទប្រុស​ អាយុ៣៦ឆ្នាំជនជាតិខ្មែរមានមុខរបរ​ ជាជាងសំណង់​ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ​ និងមានស្រុកកំណើតនៅភូមិ​ អង្គាដី​ ឃុំតាសួស​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង។ចំណែកឯ​ស្រ្ដីជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ​ អោក​ សាបាន​ ភេទស្រី​ អាយុ៣៤ឆ្នាំជាជនជាតិខ្មែរមកខរបរជាអ្នករត់តុនៅហាងបឹងសុបិន្តស្នាក់នៅផ្ទះជួលជាមួយនឹងប្ដីនៅកន្លែងកើតហេតុខាងលើ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបាន​អោយ​ដឹង​ថា​ មុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី១០ឧសភាឆ្នាំ២០១៨ ដោយសារតែបុរសខាងលើប្រច័ណ្ឌខ្លាំងពេកនារីរងគ្រោះបានទៅធ្វើការរត់តុមួយថ្ងៃទៀតហើយសុំថៅកែបើកលុយនឹងឈប់ធ្វើការហើយ ប៉ុន្តែនារីរងគ្រោះមិនបានត្រឡប់មកផ្ទះវិញទេដោយបានដាច់យប់មួយយប់ព្រឹកថ្ងៃកើតហេតុទើបមកដល់បន្ទប់ជួលវិញ ។ ពេលនោះបុរសជាប្តីបានទិញបាយឱ្យប្រពន្ធហូបធម្មតាដោយមិនបញ្ចេញអាការៈខឹងឡើយ ហើយដេកលើពួកនិយាយគ្នាធម្មតា ដោយបុរសនោះនិយាយថា ខ្លួនមិនចង់រស់ទេ ស្រាប់ប្រពន្ធនិយាយតបវិញថា បើមិនចង់រស់សម្លាប់ខ្លួនទាំង២នាក់ឱ្យស្លាប់ចោលកូនទៅ ពេលនោះបុរសជាប្តីបានយកញញួរវាយសំពងក្បាលប្រពន្ធ៥ទៅ៦ញញួរនិងយកអង្រែបុកគ្រឿងវាយយកៗលើដងខ្លួនប្រពន្ធ ។
បន្ទាប់ពីប្រពន្ធរើរួចក៏ស្រវ៉ារត់ចុះមកដីឱ្យគេជួយ ពេលមកដីក៏សន្លប់បាត់ស្មារតីតែម្តងទៅ ភ្លាមៗអ្នកជិតខាងបានរត់លើរកមើលបុរសជាប្តីប៉ុន្តែបន្ទប់ត្រូវជាប់សោរ ក៏នាំគ្នាធាក់ទម្លាយទ្វាររកមើលមិនឃើញ ទៅមើលក្នុងបន្ទប់ទឹកស្រាប់តែឃើញជនរងគ្រោះយកព្រីភ្លើងអោបជាប់នឹងទ្រូងឆក់ខ្លួនឯងស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីមានហេតុការណ៍កើតឡើង អ្នកដឹកប្រនារីរងគ្រោះទៅមន្ទីរពេទ្យហើយរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ ។ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យរួចក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រព្រពៃណីនៅឯស្រុកកំណើត ៕ បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *