កម្លាំង​ខណ្ឌសែនសុខចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនឃាត់ខ្លួនមនុស្ស៣នាក់និងថ្នាំញៀនចំនួន២កញ្ចប់ធំ៤កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងអធិការរដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការបង្ក្រាបក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់រួមនិងថ្នាំញៀនចំនួន៦កញ្ចប់(២កញ្ចប់ធំ៤កញ្ចប់តូច)ក្រោយពីមានការស្រាវជ្រាវ។
ការចុះបង្ក្រាបនេះកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣៥នាទីព្រឹកនៅចំណុចបន្ទប់ជួលភូមិដំណាក់​ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ប្រតិបត្តការនេះដឹកនាំកម្លាំងបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌនិងមន្ត្រីនគរបាលក្រោមឱវាទនិងមានការសម្របសម្រួលពីលោកតុប ឈិនឡុងព្រះរាជអជ្ញាអបសាលាដំបូងរាជធានីភ្នំពេញផងដែ។

ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននោះទី១/ឈ្មោះ មី​ ប្រណិត ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ១១ភូមិគោកឃ្លាង ខណ្ឌសែនសុខមានស្រុកកំណើតស្រុកត្រាំកក់ខេត្តតាកែវ។
ទី២/ឈ្មោះ ឈិន រតនា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដទី៣/ឈ្មោះ ស្រីល័ក្ខ ភេទស្រីអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដទាំងពីនាក់ស្នាក់នៅបន្ទប់ជួលលេខ៣៣ភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភព​ព័ត៌មានពី​លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាមុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនាក់ខាងលើគឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវហហើយលោកបានដឹកនាំកម្លាំងផ្ទាល់និងដោយមានការសម្របសម្រួសពីលោកព្រះរាជអជ្ញា តុប ឈិនឡុង ចុះឆែកឆេបន្ទប់ជួលពីទីតាំងទើបឈានដលការឃាត់ខ្លួនបានជាបន្តបន្ទាប់។ដោយគោលដៅទី១ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ មី​ ប្រណិត ភេទប្រុសអាយុ៤៤ឆ្នាំ នៅចំណុចបន្ទប់ជួលលេខ១១ភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខហើយដោយមានចំឡើយសារភាពីជនសង្ស័យសមត្ថកិច្ចយើងបានបន្តទៅឆែកឆេទីតាំងទី២ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីពីនាក់បន្ថែមទៀតនៅចំណុចបន្ទប់ជួលលេខ៣៣ភូមិតាងួនសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន ថ្នាំញៀនចំនួន៦កញ្ចប់(ពីធំ៤តូច)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ សម្ភារសម្រាប់ប្រើប្រាស់មួយចំនួននិងម៉ូតូស៊ុយសុីគីនិច១គ្រឿងព័ណសពាក់ស្លាកលេខភ្នំពេញ1GN.3385ផងដែ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣នាក់កំពង់ឃាត់ខ្លួនធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *