ទទួលបានព័ត៌មានភ្លាមៗលោកមេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បញ្ជាអោយកូនចៅចុះទៅទីតាំងលួចជល់មាន់ភ្លាមៗ

ភ្នំពេញ​៖​លោកមេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បានទទួលព័ត៌មានពីហ្វេសប៊ុករបស់លោក Chan Vegasna ភ្លាមលោកបានអោយកម្លាំងនគរបាលប៉ុស្ដិ៍ចំនួន៦នាក់ ចុះទៅដល់កន្លែ ងដែលក្រុមលួចលេងល្បែងជល់មាន់នោះភ្លាមៗ ប៉ុន្ដែពេលដែលកម្លាំងនគរបាលយើងចុះទៅដល់ទីតាំងនោះដោយមិនឃើញមានការលេងល្បែងជល់មាន់នោះទេ ទើបកម្លាំងសមត្ថកិច្ចយើងបាននាំគ្នាត្រល់មកវិញ ។

លោកមេប៉ុស្ដិ៍បានបន្ដទៀតថា ទោះជាយ៉ាងណាក៏ដោយលោកនិងអោយកម្លាំងលោកចុះទៅឃ្លាំមើលទៅតាំងដីឡូតិ៍ដែលក្រុមញៀនល្បែងជល់មាន់លួចលេងនោះមិនអោយមានការលេងល្បែងបែបនេះទៀតឡើយ ។

សូមបញ្ជាក់ថា ទីតាំងដែលក្រុមអ្នកញៀនល្បែងនាំគ្នាយកមាន់ទៅជល់នោះគឺមានមែនជាប្រភេទល្បែងខ្នាតធំទេ គ្មានតែពួកគេនឹកឃើញក៏នាំគ្នាយកមកជល់លេងតែ ប៉ុណ្ណោះ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *