ដាក់ប៉ុស្តិ៍ត្រួតពិនិត្យរកឃើញគ្រឿងញៀននិងកាំភ្លើងខ្លីមួយដើមក្នុងរថយន្ត

ខេត្តកណ្តាល ៖ ​លោក​វរសេនីយ៍ មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បានដឹកនាំ​​កម្លាំង​ជំនាញ​​ សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរ បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ស្រាប់តែបាន​ប្រទះ​រថយន្ត​ឡិច​ស​ស៊ី​ស​៣០០​មួយ​គ្រឿង ពណ៌​.​ស គ្មាន​ស្លាក​លេខបើកឆ្លងកាត់ ក៏​​​ឃាត់ដើម្បី​ត្រួតពិនិត្យ។ អ្វីដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនោះ គឺសមត្ថកិច្ចឆែកឆេរមនុស្ស​ប្រុស​២​នាក់ ​​ជិះក្នុងរថយន្តរកឃើញថ្នាំ​ញៀន​១​កញ្ចប់ ស្មើ​និង​​១​ជី ​​កាំភ្លើង​ខ្លី​ធុន​K.៥៩​មួយ​ដើម បង់​១​គ្រាប់​០៤​គ្រាប់ ស្រោម​អាវុធ​ខ្លី​៤ និង​ថង់​វេច​ខ្ចប់​ថ្នាំ​ញៀន ដែកកេះ ជា​ច្រើន​នៅ​កាបូប​ស្ពាយ ។

ប្រតិបត្តិការណ៍បានប្រព្រឹត្តទៅកាលពី​វេលា​ម៉ោង​១០ និង៣០នាទី​ព្រឹក​ថ្ងៃ សុក្រ ១២ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ឧសភា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​​៤ ត្រង់​ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ​

បើ​តាមមន្ត្រី​នគរបាលស្រុកអង្គស្នួលបាន​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​​នាក់នេះមាន​ឈ្មោះ​ហួត មឿ​ន ហៅ​ប៉ាវ ហៅ​ម៉​ន អាយុ​៣៤​ឆ្នាំ(ត្រងោលពាក់សក់)
ជា​អ្នកលក់​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ចំរើន​ផល ឃុំ​ពោធិ៍​ម្រាម ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ និងឈ្មោះ​ធឿ​ស សំអាង អាយុ​២៨​ឆ្នាំ ជា​ជាងជួសជុលរថយន្ត មាន​ទីលំនៅ​ភូមិ​អង្គ​មេត្រី ឃុំ​ស្រ​លាំង​គ្រើល ខេត្តកំពង់​ស្ពឺ ។

សមត្ថកិច្ចដដែលបន្តថា ក្រោយ​ឃើញ​វត្ថុ​តាង​ទាំងនេះ ជន​ស​ង្ស័យ​ឈ្មោះ​ហួ​ន មឿ​ន បាន​សារភាព​ថា ​ថាំ​ញៀន​នេះ ខ្លួន​បាន​ទិញ​ពី​ជន​មិន​ស្គាល់ឈ្មោះម្នាក់​នៅ​ភ្នំពេញដោយទិញ​ម្តង​ៗ​ចំនួន​ពី​៤០០$ ទៅ​៥០០$ ដើម្បី​យក​ទៅ​លក់​បន្តនៅស្រុកអង្គស្នួល​។ ចំណែក​អាវុធ​ខ្លីជាកម្មសិទ្ធិរបស់គ្នាគេម្នាក់ទៀត ឈ្មោះ​ថន ភេទ​ប្រុស នៅ​ក្រុងតា​ខ្មៅ ជា​អ្នក​ឱ្យគេ​ប្រើ ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់​រួម​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរនិងចាត់ការតាមច្បាប់​  ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *