បាក់ធ្នើរទ្រសន្លឹកអាលុយកាបូន សង្កត់លើមនុស្សស្លាប់ម្នាក់សំប៉ែតក្បាលដូចចេកចៀន

ភ្នំពេញ ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ក្នុងម៉ោងការងារ មួយកើតឡើង​ ខណៈដែលមេកា រួមជាមួយកម្មករ រួមគ្នាធ្វើការរើសន្លឹកអាលុយកាបូន(សម្រាប់យកប្រើធ្វើឡូហ្គោ ផ្ទាំងប៉ាណូ) ពីទីធ្នើរខ្ពស់មកដាក់លើធ្នើរទាប ស្រាប់តែបាក់ដាច់ទំនើរ ធ្លាក់ចុះមកសង្កត់លើបុរសជាមេការម្នាក់បណ្តាលឲ្យស្លាប់ សំប៉ែតក្បាលដូចចេកចៀន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃ្លាំងមួយកន្លែង ប្របផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្លាមៗត្រូវបានខាងក្រុមហ៊ុនប៉ុនប៉ងដឹកសាកសពចេញ តែផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅឃាត់រងចាំពិនិត្យ កោសល្យវិច័យជាមុនសិន ។

ជនរងគ្រោះ ឈ្មោះ កៅ ចាន់ណារិន ភេទប្រុស អាយុ៤១ឆ្នាំ ជាមេការកម្មករ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។

តាមប្រភពពីកម្មករ រួមការងារ បានឲ្យដឹងថា ឃ្លាំងខាងលើ ស្តុកសន្លឹកអាលុយកាបូន ដែលគេយកទៅប្រើការធ្វើជាផ្ទាំងឡូហ្គោ ផ្ទាំងប៉ាណូ ហើយក្នុងមួយសន្លឹកទម្ងន់១៣គីឡូក្រាម ហើយមុនកើតហេតុ ជនរងគ្រោះ រួមជាមួយកម្មករចំនួន២នាក់ទៀត ចូលទៅរើសន្លឹកអាលុយកាបូន ដោយរើទាញសន្លឹកពីលើធ្នើរខាងលើ យកមករៀបដាក់នៅធ្នើរខាងក្រោយ ដោយកម្មករ២នាក់ ឡើងទៅខាងលើ ជនរងគ្រោះនៅរៀបខាងក្រោម កំពុងតែធ្វើការងារ ស្រាប់តែ ជាអកុសល ទំនើរធ្វើអំពីដែក បានបាក់ដាច់ធ្លាក់ទាំងសន្លឹកអាលុយកាបូនជាច្រើនសន្លឹក មកសង្កត់លើជនរងគ្រោះ សំប៉ែតក្បាលដូចចេកចៀនស្លាប់ភ្លាមមួយរំពេច មិនអស់ចិត្តនាំគ្នាដឹកតាមម៉ូតូកង់បី បំណង់យកទៅសង្រ្គោះ ទោះជាយ៉ាងណាក្តី មួយសន្ធុះមិនទាំងដល់ពេទ្យផង ដឹកសាកសពមកកន្លែងកើតហេតុវិញ ទើបបង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋក្បែរខាង ។

ក្រោយពីជនរងគ្រោះស្លាប់ភ្លាមៗ ខាងម្ចាស់ទីតាំងប៉ុនប៉ងដឹកសាកសព ទៅប្រគល់ជូនក្រុមគ្រួសារ គាប់ជួន​ កម្លាំងនគរបាល​ទៅដល់ល្មម គាត់ទុករងចាំ​កម្លាំង​ជំនាញចុះមកពិនិត្យ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *