ខឹងឃាត់ប្រពន្ធកុំឲ្យផឹកមិនស្ដាប់ប្ដីលោតពីលើផ្ទះជាន់ទី១ប្រពន្ធខឹងទាញដុំឥដ្ឋវាយថែមចំប្រដាប់ភេទសន្លប់ស្ដូក

ភ្នំពេញ៖ បុរសម្នាក់បានខឹងប្រពន្ធរំលូតកូនចោលហើយផឹកស្រាឃាត់មិនស្ដាប់ក៏បានស្ដីបន្ទោសរហូតមានទំនាស់គ្នាមួយប្រាវ។​បន្ទាប់មកក៏បានលោតទម្លាក់ខ្លួនពីលើជាន់ទី១ផ្ទះជួលមួយកន្លែង​ តែ​ពេលលោតចុះមកមិនបានដួលនោះទេគឺឈរធម្មតា លុះបន្តិចក្រោយមកទើបដួលដេក ចំណែកប្រពន្ធឃើញបែបនេះខឹងណាស់ស្មានថាប្ដីធ្វើពុតក៏បានរត់ចុះតាមហើយបានទាញដុំឥដ្ឋវាយគូទប្ដី​ ប៉ុន្តែប្ដីបានប្រែខ្លួនផ្វារវិញបណ្ដាលឲ្យតនរូវ១ដុំឥដ្ឋចំប្រដាប់ភេទប្រកាច់សន្លប់ឈឹងតែម្ដង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះជាប្ដីឈ្មោះ ផាន់ ណា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រីឯនាងដែលជាប្រពន្ធឈ្មោះ ហ៊ល សុឃីម ហៅឃីម អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាប្រពន្ធបានផឹកស៊ី ពេលនោះប្ដីបានហៅឲ្យឈប់ផឹកតែប្រពន្ធមិនព្រមឈប់ឡើយ ហើយ​ត្រូវ​ប្ដីរករឿងរហូតមានទំនាស់គ្នាកើតឡើង។ពេលនោះប្ដីខឹងខ្លាំងណាស់​ ម្យ៉ាងដោយកន្លងមកខឹងប្រពន្ធរំលូតកូនចោលផងនោះទើបបានព្យាយាមលោតសម្លាប់ខ្លួនពីជាន់ទី១​ ខណៈនោះអ្នកផឹកស៊ីជាមួយរួមនឹងប្រពន្ធបាននាំគ្នាឃាត់តែឃាត់មិនឈ្នះឡើយ។លុះពេលលោតចុះមកដល់ដីបុរសនោះមិនបានដួលដេកនោះឡើយគឺបានឈរជាធម្មតា ហើយបន្តិចក្រោយមកទើបដួល។ចំណែកប្រពន្ធខឹងខ្លាំងណាស់ក៏បានរត់ចុះពីជាន់ទី១ព្រោះនាងស្មានថាប្ដីធ្វើពុតជាដួលបញ្ឈឺចិត្តនាងក៏បានរើយកដុំឥដ្ឋទៅវាយគូទប្ដី ប៉ុន្តែចៃដន្យប្ដីបានប្រែខ្លួនដេកផ្ញារវិញទើបបណ្ដាលឲ្យដុំឥដ្ឋត្រូវចំប្រដាប់ភេទប្ដីប្រកាច់សន្លប់ស្ដូកតែម្ដង។

ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ឃាត់ខ្លួននាំទៅសាកសួរ នឹង​អោយ​វិល​ត្រឡប់​ទៅ​មើល​ប្ដី​នៅ​ឯ​មន្ទីពេទ្យ​វិញ​។ប៉ុន្តែទោះជាបែបណាពេលនេះនគរបាលកំពុងសាកសួរនាងនៅឡើយមិនទាន់ដឹងច្បាស់ថារឿងនោះបែបណាប្រាកដនោះទេ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *