ពូថ្លៃចាប់រំលោភក្មួយស្រីជាង៣ឆ្នាំទើបធ្លាយរឿង ឪពុកប្តឹងចាប់ដាក់គុក

ខេត្តព្រៃវែង ៖ សមត្ថកិច្ចនគរបាល ស្រុកកញ្ជ្រៀចបានចាប់ខ្លួនបរសម្នាក់ដែលត្រូវជាពូ​ថ្លៃក្មេងស្រីរងគ្រោះបន្ទាប់ពិបុរសនេះចាប់រំលោភសេពសន្ថវៈនាង​តាំងពី​វ័យ​១៣​ឆ្នាំ រហូត​ដល់​១៦​ឆ្នាំ ទើប​ធ្លាយ​រឿងដឹង​ដល់​ឪពុក​ម្តាយ​ក្មេង​ស្រីប្តឹងឲ្យចាប់ខ្លួនតែម្តង ​។

រឿងរ៉ាវ​នេះ​ត្រូវ​បាន​បែកធ្លាយ​នៅ ថ្ងៃ​អង្គារ ១​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស​ក័ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨​ នៅ​ភូមិ​ពានា​ជួរ ឃុំ​ក្តឿង​រាយ ស្រុក​ក​ញ្ជ្រៀ​ច ខេត្តព្រៃវែង បន្ទាប់ពី​ក្មេង​ស្រី​រង​គ្រោះ​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ចំពោះ​ពាក្យ​គំរាម​របស់​ពូថ្លៃ ថា​ខ្លាច​មានរឿង​ធំ​កើតឡើង បើសិនជា​នាងប្រាប់​គេ​នោះ។

​មន្ត្រីនគរបាលស្រុក​កញ្ជ្រៀច បានឱ្យ​ដឹង​ថា​បន្ទាប់ពីសមត្ថកិច្ចទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ឈ្មោះ ខន ដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដែល​ត្រូវជា​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ ប្តឹង​ចោទ​ឈ្មោះ វ៉េ​ង វិ​ណៃ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ រស់នៅ​ផ្ទះ​ក្បែរ​គ្នា និង​ភូមិ ឃុំ​ជាមួយ​គ្នា​ថា បាន​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​កូនស្រី​ខ្លួន​ឈ្មោះ ដ​.​ណ​.​រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​ច្រើន​លើក​ច្រើន​សានោះ សមត្ថកិច្ចបានមកឃាត់ខ្លួនជនសង្ស័យដល់ផ្ទះតែម្តង។

ប្រភព​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះបានឲ្យដឹងថា សព្វថ្ងៃគាត់ ចេះ​តែសង្កេត​ឃើញ​​កូនស្រី​ចេះ​តែ​មាន​សុខភាព​មិនសូវ​ល្អ មានកាយ​ស្គម​ស្លេកស្លាំង និង​មិនសូវហូបបាយទឹកទេ។ពេល​គាត់​ក៏​សួរនាំ​កូនស្រី​ថា នាងបាន​កុហក​ថា មិន​មាន​ជំងឺ​អ្វី​នោះ​ទេ ក៏ចេះតែហីហីទៅ។ លុះ​មក​ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​ជា​៦​ល្ងាចពេលងងឹត គាត់បានឃើញ​ជនសង្ស័យ នៅ​ជាមួយ​កូនស្រី​មុខ​បន្ទប់ទឹក​ក្រោយ​ផ្ទះ​ស្ងាត់​ៗ​តែ​ពីរ​នាក់ ក៏​ដើរទៅ​មើលតែពេលនោះគ្រាន់តែឃើញគាត់ភ្លាម ជនសង្ស័យ​បានរត់គេច​ចេញ​ទៅបាត់ នៅ​សល់​តែ​កូន​ស្រី​កំពុង​លើក​ខោ​ស្លៀក​វិញ។ដោយ ឃើញ​បែប​នោះគាត់កើត​ការ​សង្ស័យ​​ក៏​សួរនាំ​កូន តែ​កូន​ពុំ​ប្រាប់​ទៀត​។

បុរសជាឪពុកបន្តថា នៅ​ថ្ងៃ​បន្ទាប់ ដោយ​មិន​អស់ចិត្ត​គាត់ និង ប្រពន្ធបាន​បន្ត​លួងលោម​សួរនាំ​កូនស្រី​រហូត​ទើប​កូន​ប្រាប់​ការ​ពិត​ថា រូប​ខ្លួន​ត្រូវ​ពូ​ឈ្មោះ វិ​ណៃ នេះ​ចាប់រំលោភ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ គឺតាំងពី​នាងមាន​អាយុ​១៣​ឆ្នាំ​ម្ល៉េះ។ នាងថា ពូ​ថ្លៃ​នោះ​តែងតែ​ចាប់រំលោភ​នាង​ក្នុង​ពេល​ពុក​ម៉ែ​មិន​នៅ ឬ​ពេល​ស្ងាត់​គ្មាន​អ្នក​ណា​នៅផ្ទះ តែ​នាង​មិន​ដែល​ហ៊ាន​ប្រាប់​គេ​ទេ ព្រោះ​ពូ​គំរាម​ថា​នឹង​មានរឿង​ធំ​បើសិនជា​ប្រាប់​គេ​ឲ្យដឹងរឿងនេះ ម៉្លោះហើយនាងចេះតែទ្រាំទៅ។ ចំពោះ​រឿង​កើតឡើងនៅថ្ងៃ​ទី​១២​នោះវិញ​គឺ​ពុំ​ទាន់​បាន​រំលោភ​ទេ គឺ​គ្រាន់តែ​អោប​ថើប នឹង​សម្រាត​ខោ​នាងបម្រុងរំលោភសាជាថ្មីម្តងទៀតតែចៃដន្យ​ឪពុក​ទាន់ ពូ​ថ្លៃ​ក៏រត់បាត់ទៅ ។

យ៉ាងណាសមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាធ្លាប់បាន​ចាប់​រំលោភក្មួយស្រីរូបនេះយូរមកហើយប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការវិនិច្ឆ័យទោសតាមច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *