គយច្រកទ្វារព្រលានយន្តហោះសៀមរាប ចាប់ទូរស័ព្ទដៃ និងឡេបថប ៧១ គ្រឿង

សៀមរាប)៖ គយប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឆែកឆេរ និងចាប់បានទូរស័ព្ទដៃទំនើប និងកុំព្យូទ័រសរុប ៧១គ្រឿង ដែលជារបស់ជនជាតិចិនម្នាក់លួចនាំចូលពីប្រទេសចិន ដោយមិនបង់ពន្ធនានៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលគ្រឿងអេឡិចទ្រនិចទាំងនេះជារបស់ឈ្មោះ Chen Anhui ភេទប្រុស អាយុ ២៧ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខE72577910។

មន្រ្តីគយ បានឲ្យដឹងទៀតថា ជនសង្ស័យ បានធ្វើដំណើរមកពីប្រទេសចិន ហើយប្តូរជើងហោះហើរនៅទីក្រុងមេនីឡា ប្រទេសហ្វីលីពិន ហោះឆ្ពោះមកទីក្រុងសៀមរាប តាមជើងហោះហើរលេខ 5J 257(MNL-REP)។

ទូរស័ព្ទ និងកុំព្យូទ័រ ដែលជនជាតិចិនលួចនាំចូលទាំងមិនបង់ពន្ធនេះរួមមនា៖ ទូរស័ព្ទ Iphone 5 ចំនួន ៤០គ្រឿង កុំព្យូទ័រ Laptop នៅថ្មីម៉ាក Asus ចំនួន ២០គ្រឿង, ម៉ាក Lenovo ចំនួន ៥គ្រឿង និងកុំព្យូទ័រ Laptop ប្រើរួចម៉ាក Lenovo ចំនួន ២គ្រឿង និងម៉ាក Asus ចំនួន ៤គ្រឿង។

សម្ភារះនិងជនសង្ស័យ ត្រូវបានសមត្ថកិច្ចគយធ្វើកំណត់ហេតុល្មើសច្បាប់គយបញ្ចូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រេចដោះស្រាយទៅតាមនីតិវិធី៕ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *