ក្រុមអាជីវកផ្សារឯករាជ្យ២ផ្ទុះកាតវ៉ាខណះប្រធានផ្សារបិតភ្លើងមិនអោយលក់ដូរ

ភ្នំពេញ៖ ក្រុមអាជីវកផ្សារឯករាជ្យ២ ជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ាម្តងទៀតខណះប្រធានផ្សារបិតភ្លើងមិនអោយរកសុីលក់ដូរក្នុងផ្សារព្រោះអាជីវករមួយចំនួនមិនព្រមធ្វើការណែនាំនៃការឡើងថ្លៃអនាម័យ។

ការផ្ទុះការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការផ្សារឯករាជ្យ២ ក្នុងភូមិត្រពាំងពោធិ៍ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក៏បានលោកចៅសង្កាត់ចុះទៅសម្របសម្រួល។
ក្រុមអាជីវករផ្សារឯករាជ្យ២បានអោយដឹងថា កាលពីដើមពួកគាត់បានបង់ថ្លៃអនាម័យក្នុងមួយតូបតែ២០ដុល្លារតែប៉ុណ្ណោះក្នុងរយះពេល១ខែទៅលើប្រធានផ្សារ ដើម្បីអោយក្រុមហ៊នសុិនទ្រីមកប្រមូលសំរាមនៅមុខតូប។លុះត្រឹមមុនចូលឆ្នាំខ្មែរ៣ថ្ងៃស្រាប់តែប្រធានផ្សារឡើងថ្លៃអនាម័យចំនួន៥ដុល្លារថែមទៀតសរុបគឺ២៥ដុល្លារពេលនោះពួកគាត់បានស្មើទៅប្រធានផ្សារសុំត្រឹមតែ២០ដុល្លារដូចដើមតែប្រធានផ្សាមិនព្រម។រហូតមកដល់ថ្ងៃកើតហេតុដោយសារតែអាជីវករខ្លះគាត់មិនបានព្រមបង់តាមអ្វីដែលប្រធានផ្សារបានកំណត់ទើបប្រធានផ្សារបានបិតភ្លើងមិនអោយក្រុមអាជីវកលក់ដូរនោះទេ ទើបផ្ទុះកវ៉ាទៅស្នាក់ការផ្សារក្នងនោះក៏មានលោកចៅសង្កាត់ផ្សារចោមចៅ៣មកធ្វើការសម្របសម្រួលផងដែរ ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *