បាញ់សម្លាប់ម្ចាស់សិប្បកម្មផលិតទឹកសុទ្ធយីហោ ជីញថាយ ដូចបាញ់ចាប នៅខេត្តកំពងឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់សិប្បកម្មផលិតទឹកសុទ្ធម្នាក់បានស្លាប់ បន្ទាប់ពីជនដៃដល់ម្នាក់ ប្រដាប់​ដោយកាំភ្លើងអាកាមួយដើមភ្ជង់បាញ់បណ្តាលឲ្យប្រកាច់ស្លាប់ចូលទៅខាងក្រោមរថយន្តភ្លាមមួយរំពេច ហើយឃាតកគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅភូមិ ត្រពាំងក្របៅ ឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកទឹកផុសបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះប៊ិន ហឿន ភេទប្រុស អាយុ៦២ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធយីហោ ជីញថាយ រស់នៅភូមិឃុំកើតហេតុខាងលើ និងមានកូន៦នាក់រស់នៅក្នុងបន្ទុក  ។រីឯ ជនសង្ស័យមានគ្នា១នាក់ ប្រដាប់ដោយកាំភ្លើងអាកា១ដើម ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលើកើតហេតុជនរងគ្រោះត្រឡប់មកពីចម្ការ​បានដើរចូល​មកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើង​អាកា១ដើមដើរចូលមក​ពីក្រោយហើយចាប់ក្រៀកភ្ជង់ជនរងគ្រោះ អូសយកទៅក្បែរឃ្លាំងទឹកសុទ្ធ ហើយគំរាមឲ្យជនរងគ្រោះនិងកម្មករនៅទីនោះយកលុយមកឲ្យគេ ប៉ុន្តែក្រុមកម្មករប្រាប់ថាអត់មានលុយទេ។ពេលនោះជនសង្ស័យបានភ្ជង់ជនរងគ្រោះដើរមកដល់​ក្រោយរថយន្តរួចបាញ់មួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះប្រកាច់ស្លាប់ចូលទៅ​ក្រោម​រថយន្ត ។ ក្រោយពីបាញ់សម្លាប់ហើយខ្មាន់កាំភ្លើងគេចខ្លួនបាត់តែម្តង ដោយមិនបានយក​ទ្រព្យ​សម្បត្តិអ្វីពីជនរងគ្រោះនោះដែរ សូម្បីតែរបស់មានតម្លៃនៅជាប់នឹងខ្លួនជនរងគ្រោះ ក៏ជនសង្ស័យមិនយកដែរ ។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវ ស្វែងរកជនសង្ស័យដើម្បីចាប់ខ្លួន គ្រាដែលសមត្ថកិច្ចដាក់ការសង្ស័យជាជំហានដំបូងថា ជាករណីគំនុំនោះ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *