កម្លាំងកងរាជអាវុធហត្ថ តាមក្របួចចោរគាស់ផ្ទះ រឹបអូសយកទូរស័ព្ទមកវិញជាច្រើនគ្រឿង

ខេត្តកណ្តាលៈ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល​ និងរាជធានីភ្នំពេញ កាលពីថ្ងៃ អង្គារ ១ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ០៥ ឆ្នាំ២០១៨ បានរួមគ្នាស្រាវជ្រាវចាប់ក្រុមជនមួយក្រុម ដែលកាលពី៥ថ្ងៃមុនបានគាស់ផ្ទះលួចយកទូរស័ព្ទ ដៃជាច្រើនគ្រឿង គ្រាដែលម្ចាស់ផ្ទះ បិទទ្វារទៅចូលរួមការបងប្អូនក្នុងភូមិ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃ១៤ ខែ ឧសភា ឆ្នាំ ២០១៨ ដោយ​មានការសម្របសម្រួល ពីតំណាងអយ្យកា អមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឲ្យ ឆែកឆេរ ផ្ទះជួលជនសង្ស័យម្នាក់ ឈ្មោះ  គី ប៊ុនអេង ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុច ភូមិលេខ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានមាន
១. ម៉ូតូមួយគ្រឿងម៉ាកHONGDA DREAM C125 ពណ៌ខ្មៅសេរី០១៤ ស្លាកលេខ 1CG 1272
២.ទូរសព្ទ័ដៃចំនួន ៤ គ្រឿង ម៉ាក SAMSUNG 01 គ្រឿង  ម៉ាក IPHON6 01 ម៉ាក NOKEI 5 ​01គ្រឿង ម៉ាក TELEGO 01 គ្រឿង ។បន្ទាប់មកបានឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨នៅចំណុចផ្លូវ៦០ម៉ែត្រក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យដែល​ឃាត់ខ្លួននោះឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ចំណុចខាងលើ ។វត្ថុតាង​​ចាប់យកបានមានទូរសព្ទ័០១​គ្រឿង​​ម៉ាក N0kia អ៊ិនចុចពិល។ ក្នុងការឆែកឆេរជាបន្តបន្ទាប់នេះសមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនរួមមានៈ១.ទូរសព្ទ័ដៃចំនួន ៤៤ គ្រឿង-ម៉ាក Iphon​ ចំនួន ២ គ្រឿង-ម៉ាក Samsung ចំនួន ១ គ្រឿង-ម៉ាក Huawei ចំនួន ១៥ គ្រឿង-ម៉ាក Hiya ចំនួន ៥ គ្រឿង-ម៉ាក Moto ចំនួន ៣ គ្រឿង
-ម៉ាក Camfone ចំនួន ៤ គ្រឿង-ម៉ាក Nokia អ៊ិនចុចពិល ចំនួន ៦ គ្រឿង នឹង Nokei ថាច់០២ គ្រឿង-ម៉ាក Meizu ចំនួន ៥ គ្រឿង-ម៉ាក Telego ០១គ្រឿងហើយក្រៅពី​សម្ភារៈខាងលើសមត្ថកិច្ចពុំបានដកហូតអ្វីទៀតឡើយ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩និង៤៥ នាទីព្រឹក
ថ្ងៃព្រហស្បត៍១១រោច ខែ​ពិសាខ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីចោរគាស់ផ្ទះលក់ទូរ ស័ព្ទមួយកើតឡើង នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្តាល គ្រាដែលម្ចាស់ផ្ទះបិទទ្វារទៅចូលរួមការកូនអ្នកភូមិ។
ជនរងគ្រោះឈ្មោះ ចេប ចាន់រី ភេទប្រុស​ អាយុ៣១ឆ្នាំ មុខរបរលក់ទូរសព្ទ័ មានទីលំនៅនៅចំណុច កើតហេតុខាងលើ ។
ពេលនោះសម្ភារៈបាត់បង់ រួមមានៈ
១-ទូរសព្ទ័ដៃ ប្រហែល ៩០ គ្រឿង សរុបទឹកប្រាក់ប្រហែល ១៣០០០ ដុល្លារ ។
២-បាត់បងប្រាក់រៀល ចំនួន ប្រហែល ១លាន ៥០ ម៉ឺនរៀល និងប្រាក់ដុល្លារ ប្រហែល ៧០ ដុល្លារ ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងតែបន្តនីតិវិធី នឹងស្រាវជ្រាវបន្តរកអ្នកទទួលផលចោរកម្មដើម្បី ចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *