នាយការិយាល័យនគរបាល អន្តោប្រវេសន៍ខេត្តកំពត ក្រឡាប់រថយន្តស្លាប់

កំពត៖ នាយការិយាល័យនគរបាល អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពតម្នាក់បានស្លាប់ដែលជិះរថយន្តនៅបាំងក្រោយ រីឯអ្នកបើករថយន្ត រងរបួសស្រាល ក្នុងឧប្បត្តិហេតុគ្រោះចរាចរណ៍ កាលពីម៉ោង៤និង១២នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្បែស្ពាន

ស្រះអាប៉ោង លើកំណាតើផ្លូវជាតិលេខ៣ (កំពត.ភ្នំពេញ) ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ  ខេត្តកំពត ។

ជនរងគ្រោះ ឈ្មោះ នាក់ សារ៉ន ភេទប្រុស អាយុ៤៧ឆ្នាំ  មានឋានន្តរស័ក្តិ ជាវរ:សេនីយ៍ទោ មុខងារ ប្រធានការិយាល័យ នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត មានទីលំនៅ ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង និងខេត្តកំពត ។ រីឯបុរសអ្នកបើកបរ និងជាម្ចាស់រថយន្ត ឈ្មោះ សុខ សុភ័ក្ត្រ ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរធ្វើកាឲ្យស្ថានីយ៍ ក្រុមហ៊ុនប្រេងតេលាកំពត នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត មានស្រុកនៅ ខេត្តបាត់ដំបង របួសធ្ងន់ ។

មន្ត្រីនគរបាលចរាចរខេត្តកំពតបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ដោយរថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4371 អ្នកបើកបររូបនេះក្នុងស្ថានភាពស្រវឹងជោកខ្លួន បានបើកក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច គេចម៉ូតូ ហើយក៏រេចង្កូត ទៅបុកដើមឈើ ក្បែរផ្លូវជាតិ ធ្វើឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវចូលប្រឡាយតែម្តង៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *