រកឃើញម៉ូតូ១គ្រឿងផ្តួលចោលតាមភ្លឺស្រែសង្ស័យម៉ូតូឃាតកបាញ់សម្លាប់ម្ចាស់សិប្បកម្មទឹកសុទ្ធ

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៨ សមត្ថ​កិច្ចនគរបាលខេត្ត​កំពង់ឆ្នាំង បា​នស្រាវ​ជ្រាវ រកឃើញ​​ ម៉ូតូ​មួយគ្រឿង ម៉ាក​យ៉ាម៉ាហា​ហ្វ្រេស ពណ៌ស្លែ​ក្រហម ត្រូវគេ​ផ្តួល​ចោល នៅក្បែ​ភ្លឺស្រែ ខាងត្បូង ផ្ទះ​ជនរងគ្រោះម្ចាស់សិប្បកម្មទឹកសុទ្ធយីហោ ជី​ង​ថា​យ ដែលឃាតក បាញ់សម្លាប់ស្លាប់ក្រោមរថយន្តចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រកាល​ពីយប់​ថ្ងៃ១៦ខែ ឧសភា ឆ្នាំ ២០១៨ ហើយ សមត្ថកិច្ច បានដាក់​ការសន្និដ្ឋាន ជំហាន​ដំបូងបូង ជា​ម៉ូតូ​របស់​ខ្មាន់កាំភ្លើងតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយរកឃើញម៉ូតូនេះ សមត្ថកិច្ច បានត្រួតពិនិត្យ ខាងក្រោម​កែបម៉ូតូ ឃើញ​មាន​ស្បោង ដាក់​បាយ​មួយកញ្ចប់។ ដោយឡែក​ម៉ូតូ មាន​សាំង ពេញ​នៅឡើយ ហើយ​ចំងាយ ១០​ម៉ែត្រ ពី​ម៉ូតូ គេ​ក៍បាន​ប្រទះឃើញ កា​រ៉ុង​ពណ៌​ស​មួយ ដែល​នៅ​ក្នុងនោះ មាន​គ្រាប់កាំភ្លើង AK47 ចំនួន ៤​គ្រាប់ ដែល​មិន​ទាំងទាន់​បាញ់​ផង ។ការ៉ុងនេះសមត្ថកិច្ច ដាក់​ការ​សន្និដ្ឋានថា សម្រាប់ ច្រក​កាំភ្លើង ធ្វើ​សកម្មភាព បាញ់ប្រហារ ជនរងគ្រោះ ដែលជា​ករណី គ្រោងទុក ។  ដោយឡែក​ម៉ូតូ ដែល​ផ្តួល​ចោល ដោយសា​ខ្មាន់កាំភ្លើង មានការ​ភ​យ័​តក់ស្លុត ជិះ​ម៉ូតូ​គេចខ្លួន នៅតាម​ភ្លឺស្រែ បណ្តាលឲ្យ​ដួល និង​ជួបផ្លូវ​ទាល់​ផង​នោះ ក៍​រត់គេចខ្លួន តែម្តងទៅ ពេលដែលដឹងថាសមត្ថកិច្ចទៅដល់កន្លែងកើតហេតត្រៀមប្រមាញ។

​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋានថា អំពើ​បាញ់ប្រហា​នេះ ជា​រឿង​គំនុំ ច្រើនជាង​អំពើ​ប្លន់ ខ​ណះ​ខ្សែក ចិ​ញ្ជៀ​ន ដែល​នៅជាប់​ខ្លួន ជនរងគ្រោះ មិនមាន​ការបាត់បង់​ឡើយ ហើយ​ខ្មាន់កាំភ្លើង មកពី​ឆ្ងាយ ព្រោះ​មាន​បាយ និង​សាំង​ម៉ូតូ​ពេញ និង​បាន​ត្រៀម ជាស្រេច ក្នុង​បំណង ធ្វើ​សកម្មភាព រួច​គេចខ្លួន តាម​មធ្យោបាយ​ម៉ូតូ តែម្តង។ ទោះជា​បែបណា ឃាតក ដែល​ធ្វើ​សកម្មភាព ដោយមាន​បិទមុខ​បែបនេះ បានន​យ័​ថា ជា​មនុស្ស​ស្គាល់គ្នា ផងដែរ ។ ប្រភពពី​នគរបាល ស្រុក​ទឹកផុស បានធ្វើការ​ស្រង់​សម្តី​សាក្សី មក​បញ្ជាក់ថា ក្រោយពី​ខ្មាន់កាំភ្លើង ធ្វើ​សកម្មភាព បាញ់ប្រហារ​រួច បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន តាមផ្លូវ​ជាតិ ទៅ​ទិស​ខា​ត្បូង​បាត់​។

​បើតាម​ការស្រាវជ្រាវ របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ពេល​គេចខ្លួន ពី​ក​ន្លែ​កើតហេតុ ខ្មាន់កាំភ្លើង​បានគេច​ខ្លួន តាមផ្លូវ​ជាតិ ខ​ណះ​ដែល​ជនដៃដល់ ជិះ​ម៉ូតូ​តាម​ភ្លឺស្រែ ទៅ​ទិស​ខាងត្បូង ដល់​ផ្លូវ​ទាល់ ក៍​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់គេចខ្លួន បាត់​ទាំងយប់ តែម្តង​។

ទោះជា​យ៉ាងណា សមត្ថកិច្ច​កំពុង ធ្វើការ​ស្រាវជ្រាវករណីដើម្បី​ស្វែងរក មុខ​ជនដៃដល់នៅ ឡើយ ៕  សំបូរ

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *