កងទ័ពកម្ពុជា ចិន ធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០១៦» នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ កងទ័ពកម្ពុជា៌ ចិន បានធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០១៦» ដែលជាសមយុទ្ធមនុស្សធម៌ មានលំហាត់សំខាន់ៗចំនួន៦ ដែលភាគីទាំងពីរត្រូវហាត់សមរួមគ្នានៅខេត្តកំពង់ស្ពឺ   នាព្រឹកថ្ងៃទី១៥ ​ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។

មន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះថា លំហាត់ចំនួន៦នោះរួមមាន ទី១៖សកម្មភាពលំហាត់ធ្វើផ្លូវ ទី២៖លំហាត់រាវមីន និងកម្ទេចគ្រឿងផ្ទុះ ទី៣៖លំហាត់ធ្វើស្ពាន (ស្ពានថ្មើរជើង និងស្ពានអេឡិចត្រូនិច) ទី៤៖លំហាត់ជួយសង្គ្រោះលើទឹក ទី៥៖សាងសង់ទីជម្រកនិងការផលិតទឹកសុទ្ធ និងទី៦៖ សកម្មភាពលំហាត់ទប់ទឹកជំនន់ ត្រូវបានធ្វើឡើងរួមគ្នា ។

ក្នុងឧិកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងថា លំហាត់នេះជាការផ្លាស់ប្តូរបទពិសោធន៍ និងកសាងសមត្ថភាពកងទ័ពឲ្យទទួលបានជំនាញថ្មីបន្ថែមទៀត លើកិច្ចការ មនុស្សធម៌ ការសង្គ្រោះជីវិតក្នុងពេលជួបគ្រោះមហន្តរាយនានា ជាពិសេសការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ រិតចំណងមេត្រីភាព រវាងកងទ័ពប្រទេសទាំងពីរ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *