ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកសន្លប់ស្តូកស្តឹងសង្ស័យជនខិលខូចដាក់ថ្នាំយកទ្រព្យសម្បត្តិ


ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីម្នាក់សន្លប់ស្តូកស្តឹងនៅតាមផ្លូវដោយសង្ស័យថាត្រូវជនខិលខូចបានដាក់ថ្នាំសន្តំយកទ្រព្យសម្បត្តិរួចដឹកមកទម្លាក់ចោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៨ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងដឹកស្ត្រីខាងលើមកទម្លាក់ចោលរួចជិះទៅបាត់ ភ្លាមនោះស្ត្រីខាងលើក៏បានដួលដេកនៅនិងផ្លូវ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាជួយ ពេលនោះស្ត្រីរងគ្រោះបានប្រាប់ថារួបគាត់ត្រូវបានគេដាក់ថ្នាំយកទ្រព្យសម្បត្តិ ហើយបានអោយជួយទំនាក់ទំនងទៅក្រុុមគ្រួសារ
រួចក៏សន្លប់និយាយលែងចេញ ។

ក្រោយពេលកើតហេតុបងប្អូនជនរងគ្រោះក៏បាននាំគ្នាដឹកតាមរឺម៉កកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *