កំហឹងទល់កំហល់! ខឹងឆ្កែខាំប្អូនលើកគ្នា មកកាប់ឪពុក និងកូនដល់ក្នុងផ្ទះ នគរបាលឃាត់ខ្លួនបាន៥នាក់


ភ្នំពេញ៖ គំនុំរឿងឆ្កែខាំប្អូនក្រុមជនដៃដល់នាំគ្នាជិត១០នាក់ ប្រដាប់ដោយដាវ បំពង់ទីប ចូលកាប់ស្រស់តែម្តងបុរស២នាក់ ឪពុក និងកូនដែលយល់ច្រឡំថាជាម្ចាស់ឆ្កែ ដល់ក្នុងផ្ទះបណ្តាលឱ្យរងរបួសធ្ងន់ ក្រោយធ្វើសកម្មភាពរួចហើយនោះក្រុមជនដៃដល់ បានព្យាយាមរត់គេចខ្លួន តែត្រូវនគរបាលខណ្ឌោធិ៍សែនជ័យ តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់។
ករណីហិង្សានេះ បានកើតឡើងនាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដៃដល់ទាំង៥នាក់នោះរួមមានទី១៖ ឈ្មោះ ថាញ់ ញ៉ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ, ទី២៖ ឈ្មោះ គីម ជី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់បុកល្ហុង, ទី៣៖ ឈ្មោះ សេង កាត់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ប្រហិត «របួសពោះខាងស្តាំ», ទី៤៖ ឈ្មោះ សេង ស៊ីថន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់បបរ និងទី៥៖ ឈ្មោះ គីម យី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់បុកល្ហុង របួសដាច់ម្រាមដៃ៣ខាងឆ្វេង រយៈក្បាល កំពុងសម្រាកព្យាបាលនៅពហុព្យាបាលចោមចៅ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងទាំងពីរនាក់មានឈ្មោះ អ៊ឹម ចាន់ថន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្ត របួសដៃខាងស្តាំ៣កន្លែង រយះម្រាមដៃឆ្វេង និងឈ្មោះ អ៊ឹម ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិសិ្សត ត្រូវជាកូនរបួសដាច់ថ្ពាល់ខាងឆ្វេងស្មាស្តាំ ប្រអប់ដៃខាងឆ្វេងដៃខាងស្តាំ២កន្លែង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
តាមមន្ត្រីនគរបាល បានឱ្យដឹងថា កាលពី២ថ្ងៃមុនប្អូនរបស់បក្ខពួកក្រុមជនដៃដល់បានរត់លេងនៅមុខផ្ទះរបស់ជនរងគ្រោះពេលនោះក៏ត្រូវឆ្កែមួយក្បាល បានស្ទុះទៅខាំក្មេងនោះ បន្ទាប់ត្រូវក្រុមជនដៃដល់បានទៅសួរនាំជនរងគ្រោះថាឱ្យមើលឆ្កែផង។ ប៉ុន្តែជនរងគ្រោះបានឆ្លើយតបទៅវិញថាឆ្កែនោះ មិនមែនជាឆ្កែរបស់ខ្លួនទេ បន្ទាប់មកភាគីទាំង២ ក៏បានឈ្លោះប្រកែកគ្នាមួយស្របក់ បន្ទាប់មកនោះម្តាយក្មេងរបស់ភាគី ខាងរងគ្រោះបានឆ្លើយថា កុំ​​ឱ្យពិបាកចាំខ្ញុំចេញថ្លៃ​ព្យាបាលឱ្យ​ ខណៈ​នោះ​ម្ដាយ​ជនបង្ឆ្លើបង្កើត​យថា (មិបាច់យកលុយមិនបាច់អីទេ លេងចង់បានលុយហើយ) លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះកំពុងមើលទូរទស្សន៍ស្រាប់តែក្រុមជនបង្កបានហៅបក្ខពួកគ្នាជិត១០នាក់ ចូលទៅកាប់ជនរងគ្រោះទាំង២នាក់ ឪពុក និងកូនបណ្តាលឱរងធ្ងន់តែម្តង។ ភ្លាមៗនោះក្រុមជនបង្កត្រូវនគរបានតាមចាប់បានជាបន្តបន្ទាប់បានចំនួន៥នាក់ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ កាំបិតប៉័ងតោ១ដើម, ដាវ១មួយដើម ដែកទីបមូល១ដើម, ម៉ូតូជាប់រទេះសម្រាប់អូសលក់ ដូរ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *