សន្តិសុខ​យាម​នៅ​ក្លឹប​Epicត្រូវ​ក្រុម​ខ្មាន់​កាំភ្លើង​រះ​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​

 

ភ្នំពេញ៖ សន្តិសុខ​ម្នាក់​ត្រូវ​ក្រុមខ្មាន់កាំភ្លើងមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំភ្លើងមិនស្គាល់ម៉ាកបានបាញ់រះចូលក្លឹបកំសាន្ត Epic បណ្តាលអោយរបួសសន្តិសុខម្នាក់ធ្ងន់ធ្ងរ ។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​វេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្លឹបកំសាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភព​ពត៌មាន​ពីកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យមានគ្នាប្រហែល៥ទៅ៦នាក់ជិះម៉ូតូ៣គ្រឿង មកឈប់ចំពីមុខក្លឹបកំសាន្តខាងលើ ខណៈ​​នោះ​មានជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៥ទៅ​៦នាក់​បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់សំដៅចូលក្លឹបបណ្តាលអោយរងរបួសសន្តិសុខដែលឈរយាមនៅច្រកទ្វារខាងមុខ ចំជើងស្តាំ និងគ្រាប់ភ្នែកខាងឆ្វេងធ្ងន់ធ្ងរ។បន្ទាប់ពីបាញ់ប្រហាររួច​ហើយក្រុម​ជន​សង្ស័យ​បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​អន្តរាគមន៍​ ប៉ុន្តែ​ក្រុម​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​។ចំណែក​ឯ​ជនរងគ្រោះត្រូវបាន​ក្រុម​ការងារ​ដឹក​បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។
តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថាករណីខាងលើនេះជាករណីអ្វីនៅឡើយទេ គ្រាន់តែបង្ហើបអោយដឹងថា អាចជា​គំនុំគុំកួន​គ្នាទើបឈានទៅដល់ការបាញ់ប្រហារនេះ ។ តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស៊ើបអង្កេតដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់ ៕​សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *