​ក្របួចចោរ ញី ឈ្មោលមួយគូ ​លួចកាច់កម៉ូតូរួចជិះគេច តែគេចមិនរួច

ខេត្តតាកែវ៖ កម្លាំងនគរបាលផ្នែក​អន្តរាគម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហ​ការណ៍​ជាមួយ​កម្លាំង អធិការ​ដ្ឋាននគរបាលក្រុង​ដូន​កែវ បានតាម​ប្រមាញ់​ចាប់បាន​ចោរ​កាច់ក​ម៉ូតូ២នាក់ភ្លាមៗ រួចយកទៅសាកសួរនិងធ្វើកំណត់ហេតុភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព​លួច​កាច់កម៉ូតូ​មិនបាន​មួយ​ដង្ហើមចង្រឹត​ផងនោះ។

ការឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើនេះបានប្រព្រឹត្តទៅកាលពី​វេលា​ម៉ោង៧និង៤០នាទី​យប់ថ្ងៃ អង្គារ ៨កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៨នៅ​ចំណុច​ភូមិ​ក្បាលពោធិ៍ ឃុំ​សំ​សំបួរ ស្រុក​ទ្រាំង​ខេត្តតាកែវ។

ជនសង្ស័យ២នាក់ ដែលឃាត់ខ្លួននេះត្រូវជា​សង្សារ​នឹង​គ្នា មានឈ្មោះ ឈៀង  ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ​ភូមិ​អ៊ូ​ដឹ​ម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវជាសង្សារ​នឹងឈ្មោះ ប្រាក់ ស៊ី​តា ភេទស្រី អាយុ២០ឆ្នាំ រស់នៅទួល​ពង្រ សង្កាត់​ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ  រាជធានី​ភ្នំពេញ។ សមត្ថកិច្ច បានឃាត់ខ្លួនពួកគេទាំងពីរនាក់នៅ នៅ​ចំណុច​ភូមិ​ក្បាលពោធិ៍ ឃុំ​សំ​សំបួរ ស្រុក​ទ្រាំង​ខេត្តតាកែវ ក្រោយធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូម៉ាកហុងដា ភីស៊ីអិច មួយគ្រឿង បានសម្រេចរួចនាំគ្នាជិះគេច តែត្រូវសមត្ថកិច្ចតាមក្របួចជាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *