ឃើញទឹកកាមប្រឡាក់ប្រដាប់ភេទកូនស្រី ទើបដឹងថា ប្អូនប្រុសរំលោភកូនស្រី

ខេត្តកណ្តាល: សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័​នឹងករណីប្រទូស្តកេរិ៍្តខ្មាស់ទៅក្មេងស្រី អាយុ១១ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃកាលពីម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរគ្រោះឈ្មោះភ.ស.ណ ភេទស្រី អាយុ១១ឆ្នាំ​ត្រូវជា​ក្មួយសាច់ថ្លៃរបស់ ជនសង្ស័យឈ្មោះ អ៊ួក បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរប​រ ជាងម៉ាស៊ីន​រោងចក្រ មានទីលំនៅកន្លែងកើតហេតុខាងលើ  ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានដេកលក់នៅលេីផ្ទះតែម្នាក់ឯង ដោយឪពុកម្តាយបាន​ទៅ​​ហូបការគេបាត់អស់។ ពេលនោះជនសង្ស័យត្រូវជាពូសាច់ថ្លៃនៅផ្ទះជិតគ្នា ក៏បានឡើងទៅ​ឃើញក្មួយស្រីកំពុងតែដេកលក់ក៏កើតមានអារម្មណ៍ចំណង់ផ្លូវភេទ ហេីយបានទាញ​សម្រាត​ខោក្មេងស្រីរងគ្រោះត្រឹមជង្គង់ រួចធ្វើសកម្មភាព ប្រទូស្តកេរិ៍្តខ្មាស់ទៅលើក្មេងស្រីរងគ្រោះ បានសម្រច ហើយក៏បានចុះទៅផ្ទះរបស់ខ្លួនវិញបាត់ទៅ។ក្រោយពីម្តាយក្មេងស្រីរងគ្រោះត្រឡប់ពីហូបការគេវិញក៏ឃេីញកូនដេកស្រាតដោយខោនៅត្រឹមក្បាលជង្គង់ និងមានទឹកកាមប្រឡាក់នៅលេីប្រដាប់ភេទផង ម្តាយមានការសង្ស័យក៏ហៅកូនសួរ រួច កូនប្រាប់ថាឃេីញពូបូរ៉ា(ជនសង្ស័យ)ឡេីងមកលេីផ្ទះយេីង ។ ពេលឮដូច្នេះ ម្តាយជនរងគ្រោះបានប្រាប់ប្តីរបស់ខ្លួនឲ្យហៅជនសង្ស័យយកមកសួរ ជននេះសារភាពថា ខ្លួនគេពិតជាបាន ប្រទូស្តកេរិ៍្តខ្មាសក្មួយស្រី ប្រាកដមែន រួចប្រគល់ជូនសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់តែម្តង៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *