កុំ​ចេះ​តែ​ហ៊ាន​!​ កត់​ឆ្នោត​វៀត​ណាម​ខុស​ច្បាប់​អាង​អ្នក​កាង​ពី​ក្រោយ​ខ្នង​ត្រូវ​កម្លាំងនគរបាល​ខណ្ឌឫស្សីកែវឃាត់ខ្លួន២ទីតាំង​ខុស​គ្នា

ភ្នំពេញ ៖ ទីតាំង​កត់​កន្ទុយ​លេខ​វៀត​ណាម​២​កន្លែង​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ឬ​ស្សីកែវ​ចាប់​ឃាត់​ខ្លួន​ស្រ្តី២នាក់​ដែល​បើកលេងល្បែងសុីសងខុស​ច្បាប់​។​ហេតុការណ៍​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ០៥៨ ផ្លូវបេតុង ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ និងទីតាំងមួយកន្លែងទៀត ស្ថិតនៅចំណុចផ្ទះលេខ១៥៩ ផ្លូវ៩០០ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

តាមប្រភព​ព័ត៌មានពី​លោកម៉ៅ ចាន់ថុន ប្រធាន​ផ្នែក​ជំនាញព្រហ្មទណ្ឌបានឲ្យដឹងថា ការ​ចាប់​ឃាត់​នេះ​ធ្វើ​ឡើង​ដោយមានការចូលរួមសម្របសម្រួលពីលោក​ វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​ឬស្សី​កែវ​ឈាន​ការបង្ក្រាបទីតាំងលេងល្បែងស៊ីសង កន្ទុយលេខវៀតណាម​២ទីតាំងផ្សេងគ្នា​ព្រម​ទាំង​ឃាត់ខ្លួនមេឆ្នោត​ចំនួន​ ២​ នាក់ ទី១)​ឈ្មោះ ហ្គេច ជូ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅទីតាំងខាងលើ (ជាអ្នកកត់)។ ទី២) ឈ្មោះ បុទម ស្រីនុច ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំខាងលើ(ជាអ្នកកត់) ហើយដកហូតបានសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបាន​បន្ត​ទៀត​ថា​ ទី​តាំង​កត់​កន្ទុយ​លេខ​វៀត​ណាម​ខាង​លើ​នេះ​គេ​សង្កេត​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ​ឃើញ​តែ​អ្នក​លេង​ចេញ​ចូល​ដូច​ហែរ​កឋិន​ជាពិសេ​ស​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​កាង​អោយ​កត់​ល្បែង​សុី​សង​នេះ​ថែម​ទៀត​ផង​ ហេតុ​ដូច្នេះ​ហើយ​ទើប​ហ៊ាន​កត់​យ៉ាង​រលូន​បែប​នេះ​។

​បច្ចុប្បន្ន​នេះ​ស្ត្រីទាំង​២នាក់រួមជាមួយវត្ថុតាង​ត្រូវ​កម្លាំង​នគរ​បាល​នាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕​សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *