ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​បុក​ទ្រូង​ផ្លូវ​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​

ភ្នំពេញ​៖បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​ទ្រូង​ផ្លូវ​ពេញទំហឹង​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃព្រហស្បត៍ ១០កេីត ខែជេស្ធ ឆ្នាំច សំរិទ្ធិ ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០នាទីយប់​ស្ថិតនៅចំនុចផ្លូវ២០០៤ភូមិត្រពាំងល្វាសង្កាត់កាកាប​១ខណ្ឌពោធិ៍សែនជ័យ។

​សាក​សពជនរងគ្រោះឈ្មោះ រឹទ្ធ ភេទប្រុសអាយុប្រហែល​២៥ឆ្នាំ មុខរបរជាងដែកមានទីលំនៅភូមិត្រពាំងរវៀនសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ​គេ​ឃើញ​ជន​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ សេ​១២៥​សេរី​២០១៧ពណ៌​ខ្មៅ​ស្លាកលេខភ្នំពេញ1GC0519​ធ្វើ​ដំណេីរ​តាម​បណ្ដោយ​ផ្លូវ​២០០៤​ក្នុង​ទិស​ដៅ​ពីកើត ទៅលិច​យ៉ាង​ល្បឿនលឿន។ លុះមកដល់ចំនុចកេីតហេតុជនរងគ្រោះបានបើកម៉ូតូគៀរ​ឃឿនចែកទ្រូងផ្លូវដួលបោកក្បាលទៅនិងថ្នល់បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុតែម្ដង។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូលដ្ឋាន​ចុះមកដល់កន្លែងកើតហេតុដើម្បីសំរួលចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់វែង​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ជំនាញ​ចរាចរណ៍​នៃ​ស្នង​ការ​។ចំណែកឯ​សាកសព​២ត្រូវ​កម្លាំង​នគរ​បាល​ធ្វើ​លិខិត​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *