ជិះម៉ូតូលឿន ដល់ផ្លូវកោងមិនប្រ​យ័ត្ន​ជ្រុលទៅបុករថយន្តបើកបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់២នាក់

 
ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ទៅបុករថយន្តហាយឡែនឌ័រចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ទាំងពីរនាក់ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងជើងវិមានឯករាជ ប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញរថយន្តរងគ្រោះម៉ាកហាយឡែន ពណ៌​ស ពាក់ស្លាកលេខភ្នំ2AJ.8275 បានបើកបរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងមកត្បួងក្នុងល្បឿនលឿនល្មម ខណះមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានយុវជនប្រុសស្រី២នាក់ដែលមិនស្គាល់អត្តសញ្ញា បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FJ.2398 បានឌុបគ្នាមកពីផ្លូវសុរាម្រឹទ្ធ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ហើយមកដល់ចំណុចផ្លូវកោងមិនព្រមបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រដែលបើកបញ្ច្រាស់ទិសគ្នា ចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យយុវជនប្រុសស្រីខាងម៉ូតូបង្កទាំងពីររងរបួសធ្ងន់ធ្ងន់។ចំណែកម៉ូតូបង្កនិងរថយន្តរងគ្រោះបានរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ យុវជនប្រុសស្រីទាំងពីរនាក់ដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យឯកជនសង្គ្រោះភ្លាមៗ ។ក្រោយមកសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរងចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធីនៃច្បាប់៕សិរសា​

 

Leave a Reply

Your email address will not be published. Required fields are marked *