មេព្រៃចាប់រថយន្តក្រុងដឹកអ្នកដំណើរ ក្រុមហ៊ុន សីលាអង្គរខ្មែ អ៊ិចចប្រេស្ស ដឹកសត្វព្រៃជិត៥០០គីឡូក្រាម

ភ្នំពេញៈ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន សីលាអង្គរខ្មែ អុិចប្រេស្ស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-9774 ដែលលួចដឹកសត្វព្រៃខុច្បាប់ ឆែកឆេររកឃើញកេសដឹកសត្វព្រៃជាច្រើនប្រភេទ​កាលពីម៉ោង៥ភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានយករថយន្តក្រុងដែលមានលួចលាក់ដឹកសត្វព្រៃមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៅខណ្ឌចំការមន រងចាំព្រះរាជអាជ្ញាចុះមកត្រួតពិនិត្យ ដើម្បីប្រគល់ទៅឲ្យអង្គការសត្វព្រៃបន្ត  គ្រាដែល អ្នកបើកបររថយន្តគេចខ្លួនបាត់។

សត្វព្រៃដែលបង្ក្រាបបានមាន ចំនួន១៧កេស ក្នុងនោះមានសត្វ ចំនួន៥ប្រភេទ គឺអន្សង កន្ធាយ អណ្តើក ពស់ និងសត្វប្រវឹក សរុបទាំងអស់ស្មើនឹង៤២១គីឡូក្រាម ។

បន្ទាប់ពីធ្វើរបាយការណ៍រួចសត្វព្រៃទាំងអស់នេះ ត្រូវបាននាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ប្រគល់ទៅឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន ដើម្បីយកទៅលែងនៅតាមតំបន់ព្រៃភ្នំ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *