លួចម៉ូតូពីខណ្ឌសែនសុខទៅជាប់អន្ទាក់នគរបាលខណ្ឌទួលគោក

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូគេហើយជិះគេចខ្លួនមកដល់ខណ្ឌទួលគោកក៍អស់ល័ក្ខត្រូវសម្ថិតកិច្ចឃាត់ខ្លួនបានតែម្តង។ការឃាត់ខ្លួនជនសង្ស័យខាងលើប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវបេតុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកទើបប្រគល់អោយសមត្ថកិច្ចខណ្ឌសែនសុខវិញ។

ជនសង្ស័យឈ្មោះ សួន កក្តដា ហៅរ័ត្ន ហៅមាឌ ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។ចំណែកជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ផល ប៊ុនធឿន ភេទប្រុសអាយុ៤២ឆ្នាំស្នាក់នៅផ្ទះសង់ថ្មីលេខ៤៤EPផ្លូវលំភូមិសែនសុខ៧សង្កាត់ឃ្មួញខណ្ឌសែនសុខ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួចទៅនោះម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០០៩ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1Ak0013។

តាមប្រភព​ព័ត៌មានពី​ជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូខាងលើមកទុកនៅមុខផ្ទះហើយបានចាក់សោកត្រឹមត្រូវរួចក៍ដើរចូលទៅក្នុងផ្ទះក្រោយមកក៍សម្រាកពេលនោះជនសង្ស័យបានដើមកធ្វើសកម្មភាពយកដែកកែឆ្នៃចុងច្រួចមកចាក់បំបែកគ្រាប់សោកម៉ូតូហើយជិះចេញទៅរហូតទៅដល់ខណ្ឌទួលគោកក៍ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

តាមប្រភពព័ត៌មាន​ពី​កម្លាំង​នគរ​បាល​អោយដឹងថា​ក្រោយពីទទួលបានព័ត៌មានពីកម្លាំង​នគរបាល​ខណ្ឌទួលគោកថាបានឃាត់ខ្លួនជនសង្ស័យម្ណីម្នាក់ខាងលើ​ពាក់​ព័ន្ធ​នឹង​ករណី​លួចម៉ូតូកម្លាំង​នគរបាល​បានសហការទៅយកជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួបន្ត។

ក្រោយពី​កម្លាំងនគរបាល​សួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ​នៅពេលក្រោយ​ ចំណែកម៉ូតូ​ត្រូវ​កម្លាំង​នគរ​បាល​បានប្រគល់អោយទៅជនរងគ្រោះវិញ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *