រាយ​ខ្សែ​ភ្លើង​ឆក់​កណ្ដុរ​ដូច​រាយ​ឆក់​មនុស្ស​ស្លាប់​អញ្ចឹង

ខេត្តកណ្តាល​៖បុរស​ម្នាក់​ចេញ​ពី​ផ្ទះ​ទៅ​មើល​ស្រែក​ឆក់​ខ្សែ​ភ្លើង​ស្លាប់​យ៉ាង​អាណោចអាធម៌​ ខណៈ​ដែល​ជន​សង្ស័យ​រាយ​ខ្សែ​ភ្លើង​ឆក់​កណ្ដុរ​ការ​ពារ​កុំ​អោយ​សុី​ស្រូវ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃទី៣១​ឧសភា​ឆ្នាំ​ ២០១៨វេលាម៉ោង០៣៖០០នាទីជិតភ្លឺ
ស្ថិត​នៅចំណុចដីស្រែប្រាំងរបស់សុឹម ម៉ាប់ក្រោយភូមិឈើទាលភ្លោះឃុំស្វាយអំពារស្រុកមុខកំពូលខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ វ៉ាយ ទឹមភេទប្រុសអាយុ៥៦ឆ្នាំ
​ស្ថិត​នៅភូមិឈើទាលភ្លោះឃុំស្វាយអំពាស្រុកមុខកំពូលខេត្តកណ្ដាល។​ចំណែកឯ​ជនសង្ស័យឈ្មោះសុឹម ម៉ាប់ភេទប្រុសអាយុ៤៧ឆ្នាំ​ស្ថិត​នៅភូមិឈើទាលភ្លោះឃុំស្វាយអំពារស្រុកមុខកំពូលខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖អាគុយម៉ាក BB N70Lចំនួនមួយ-អាំងវរ័ទរ័ ០១គ្រឿង-ខ្សែលួសពណ៌សប្រវែង១២០ម៉ែត្រនិងជន្ទុលឬស្សីខ្លីៗមួយចំនួន។

តាមប្រភព​ព័ត៌មានពី​លោក​វរសេនីយ៍​ត្រី នូវ សារ៉ាវុធបាន​អោយដឹងថា​ នៅថ្ងៃមិនចាំខែ០៤ឆ្នាំ២០១៨ជនសង្ស័យបានទៅព្រោះស្រូវនៅចំណុចកើតហេតុ(ដីស្រែប្រាំងរបស់ឪពុកក្មេក)នៅក្រោយភូមិឈើទាលភ្លោះឃុំស្វាយអំពារ។​បន្ទាប់​ពី​ព្រោះស្រូវហើយបានរយះពេល១ខែក្នុងខែ៥ស្រូវដុះបានកំពស់៣តឹក ជនសង្ស័យបានចាប់ផ្ដើមរាយលួស(ឧបករណ៍ឆក់សត្វកណ្ដុរ)ជុំវិញដីស្រូវទំហំ១២×១៨០ម ក្នុងគោលបំណងការពារសត្វកណ្ដុរកុំអោយសុីស្រូវ. ដោយមានដាក់ឈើខ្វែងនិងស្បោងកៅស៊ូជាសំគាល់អោយគេដឹង។
​លុះ​ដល់​ថ្ងៃ​២៩​ជន​សង្ស័យ​រាយឧបករណ៍ឆក់សត្វកណ្ដុរចាប់ពីម៉ោង១៨.០០នាទី​ល្ងាច​ដល់ម៉ោង០៥៖០០នាទីភ្លឺដោយជនសង្ស័យនៅដេកចាំផងដែរ។រហូត​នៅថ្ងៃ៣០.០៥.២០១៨ម៉ោង១៨.០០នាទី​ល្ងាច​ជនសង្ស័យបានយកអាគុយ៧០ម៉ាកBBCនិងអាំងម៉ូទ័រទៅរាយឆក់កណ្ដុរនៅកន្លែងកើតហេតុ។ លុះដល់ម៉ោង២២.០០នាទីយប់​ មេឃភ្លៀងជនសង្ស័យបានសាឧបករណ៍ឆក់ទាំងនោះមកផ្ទះវិញ។​រហូត​ដល់ម៉ោង០២.០០នាទី​ទាប​ភ្លឺ​ថ្ងៃទី៣១.០៥.២០១៨ ជនសង្ស័យបានយកឧបករណ៍ទៅរាយឆក់កណ្ដុរបន្តទៀត ក្រោយពីរាយរួចបានប្រហែល០១ម៉ោង ជនសង្ស័យបានដើររើសសត្វកណ្ដុរស្រាប់តែឃើញជនរងគ្រោះដើមកមើលសន្ទូងរបស់ខ្លួនដែលនៅជាប់ព្រុំដីជនស្ស័យខាងជើង ពេលនោះជនសង្ស័យឃើញជនរងគ្រោះដើរចូលមកហើយស្រែកប្រាប់ថា(ខ្ញុំមិនទាន់ដោះអាគុយទេ)តែជនរងគ្រោះមិនលឺនៅតែដើរចូលមកបន្តទៀតជិតដល់ខ្សែលួស ជនសង្ស័យភ័យក៏រត់ទៅដោះដង្គៀបចេញពីក្បាកអាគុយរួចងាកទៅមើលជនរងគ្រោះឆក់ដួលបាត់ទៅហើយ បន្ទាប់មកជនសង្ស័យបានមកជួយធ្វើចលនាអោយជនរងគ្រោះ តែជនរងគ្រោះស្លាប់បាត់ហើយ។

ក្រោយ​មក​នៅ​វេលាម៉ោង០៦.០០នាទី​ព្រឹក​កូនជនរងគ្រោះនិងបងប្អូនក្នុងភូមិបាននាំគ្នាយកសពជនរងគ្រោះមកតំកល់ទុកនៅផ្ទះជនរងគ្រោះ ហើយរាយការណ៍មក​កម្លាំង​នគរបាល​ប៉ុស្តិ៍ស្វាយអំពារតែម្តង។

ក្រោយពេលទទួលដំណឹងម៉ោង០៦.៤០នាទី​ព្រឹក​កម្លាំងជំនាញបានសហការជាមួយប៉ុស្តិនិងអជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុនៅវេលាម៉ោង០៨.៣០នាទី​ព្រឹក​ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុនិងសាកសពឃើញថា​ មានការប្រែប្រួល. ចំពោះសាកសពយើងពិនិត្យឃើញមានស្លាកស្នាម:នៅលើបាតដៃខាងស្ដាំមានស្នាមខ្លោចប្រវែង០៧ សម និងចង្អុលដៃស្ដាំមានស្នាមរយ:ខ្លោចប្រវែង០៣ សម។

តាមប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ សាក​សព​ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនី(ឧបករណ៍ឆក់សត្វកណ្ដុរ)បណ្ដាលអោយស្លាប់ពិតប្រាកដមែន។

​បច្ចុប្បន្ន​នេះ​សាក​សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធើ្វបុណ្យតាមប្រពៃណី​រីឯ​ជន​សង្ស័យ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *