ឃាត​កដៃ​ឆៅ​ចាក់​សម្លាប់ស្រី្តម្នាក់ធ្លាយបំពង់ក​ពី​ម្ខាង​ទៅ​ម្ខាង សង្ស័យគំនុំ

ខេត្តព្រះវិហារ៖  ឃាត​កដៃ​ឆៅបាន​ចាក់​សម្លាប់ស្រ្តីម្នាក់ ​ចំ​បំពង់ក ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាមរួចគេចខ្លួនបាត់ កាលពីព្រឹក ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុង​ដីចម្ការ​ចម្ងាយ​ពី​ភូមិ​ប្រហែល៤គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

ស្ត្រី​រងគ្រោះ​ឈ្មោះ ហៀ​ប សុភាព អាយុ៥១ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវបាន​ជន​មិន​ស្គាល់មុខ ចាក់​ចំ​បំពង់ក ធ្លាយ​ពីឆ្វេង​ទៅ​ស្តាំ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​តែម្ដង។ ក្រោយពី​កើតហេតុ​ហើយ​នោះ សមត្ថកិច្ច​ក៏បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព រួច​បានធ្វើការ​សន្និដ្ឋាន​ថា ករណីនេះ ជា​ករណី​ឃាតកម្ម ដោយគំនុំ ។

សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់ ហើយ​សាកសព​ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *