ប្រាប់​បង​ប្អូន​សាច់​ញាត្តិ​ជន​រង​គ្រោះ​ថា​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ពេល​មក​ដល់​ទើប​បែប​រឿង​

ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាស្រវឹងយ៉ាងជោគជាំស្រែកជេរម្ចាស់ផ្ទះជួលដែលខ្លួនស្នាក់នៅហើយត្រូវម្ចាស់ផ្ទះគម្រាមប្រុងវាយទៀតផង។បន្ទាប់ពីអ្នកជិតខាងឃើញហេតុការណ៍បែបនេះក៏ទៅទះ១កំផ្លៀងព្រោះខឹងបុរសនេះស្រែកឡូឡាជេរគេជេរឯង ខណៈ​ទះកំផ្លៀងរួចជនដៃដល់បានចេញទៅបាត់។បន្តិចក្រោយមកលេចមុខបុរសម្នាក់ទៀតដែលត្រូវជាប្អូនថ្លៃបុរសរងគ្រោះបានទៅដល់ ហើយបានឃាត់កុំឲ្យស្រែកឡូឡាជេរគេប៉ុន្តែជនរងគ្រោះមិនស្ដាប់ក៏ទាក់ពាក្យសម្ដីគ្នាបន្តិចបន្តួចហើយបុរសជាប្អូនថ្លៃក៏បានវាយដួលដេកនិងទាត់ធាក់ថែមរហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតីនិងស្លាប់ក្រោយម្ចាស់ផ្ទះជួលដឹកយកទៅសង្គ្រោះដល់មន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើឈ្មោះ សូត្រ សំ ហៅត្នោត អាយុ៤០ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី មានប្រពន្ធឈ្មោះ យឺន សារៀម អាយុ៣៧ឆ្នាំ មានមុខរបរលក់ដូរ សព្វថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបាន​អោយ​ដឹង​ថា​ នៅមុនពេលកើតហេតុបុរសរងគ្រោះបានផឹកស្រាស្រវឹងជោគជាំហើយស្រែកជេរម្ចាស់បន្ទប់ជួល ពេលនោះម្ចាស់បន្ទប់ជួលក៏បានកាន់អំបោសជន្លរកវាយនឹងដេញចេញ។បន្ទាប់មកម្ចាសបន្ទប់រូបនោះក៏បានដើរចូលទៅផ្ទះវិញ ព្រោះជាប់រវល់មានមានភ្ញៀវមកលេងផ្ទះផង។ចំណែកជនរងគ្រោះបានទៅជេប្រពន្ធរបស់ខ្លួន បន្តទៀត ហើយខណៈនោះក៏មានបុរសម្នាក់ទៀតឈ្មោះ អ៊ុម ជ័យលក្ខ័ ដែលមានផ្ទះស្ថិតនៅជិតនោះដើរទៅទះមួយកំផ្លៀង​ព្រមទាំងស្រែកថាឈប់មកឡូឡានៅមុខផ្ទះអញទៀត ហើយក្រោយទះកំផ្លៀងជនរងគ្រោះរួចបុរសនេះក៏បានដើរចេញទៅបាត់។បន្ទាប់មកទៀតក៏មានបុរសម្នាក់ទៀតឈ្មោះ យឺន សំអូន អាយុប្រហែលជាង២០ឆ្នាំត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានមកដល់ក៏ស្ដីបន្ទោសអោយជនរងគ្រោះ រហូតឈានដល់ប្រើហឹង្សារដោយវាយនឹងទាត់ធាក់យ៉ាងច្រើនទៅលើជនរងគ្រោះបណ្ដាលអោយដួលទៅលើដីសន្លប់បាត់ស្មារតីឈឹង។ពេល​នោះ​ប្រពន្ធនឹងម្ចាស់បន្ទប់ជួលក៏បាននាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយទើបដឹកសពត្រឡប់ទៅកាន់ផ្ទះជួលវិញហើយពូខាងប្រពន្ធជនរងគ្រោះ តេទូរស័ព្ទ​ប្រាប់សាច់ញាតិជនរងគ្រោះ​ថា​ ជនរងគ្រោះត្រូវរថយន្តបុកស្លាប់ លុះសាច់ញាតិទៅដល់បែរជាប្រាប់ថាជនរងគ្រោះធ្លាក់ពីលើកង់បីស្លាប់ទៅវិញ។ដោយមានការសង្ស័យរហូតដល់វេលាព្រឹកថ្ងៃទី៤ ខែមិថុនា សាច់ញាតិជនរងគ្រោះបានប្ដឹងនគរបាលចុះទៅពិនិត្យជាក់ស្ដែង ហើយបានរកឃើញថាជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម។ដោយមានស្នាមជាំដាច់រយះនៅលើចិញ្ចើមមួយកន្លែង,ស្នាមជាំដាច់រយះនៅលើបបូមាត់ក្រោមចំហៀងខាងឆ្វេងមួយកន្លែង​ ស្នាមជាំហើមនៅត្រជៀកខាងឆ្វេងមួយកន្លែង,ស្នាមជាំកោសពងនៅចង្កេះខាងឆ្វេងមួយកន្លែង,និងគូទមានលាមកនឹងឈាម។ហើយតាមការសន្និដ្ឋានគឺ៖ ស្លាប់ដោយការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរដោយការ(វាយសម្លាប់)បន្ទាប់មកនគរបាលបានហៅម្ចាស់ផ្ទះជួលម្នាក់និងអ្នកជួយជូនទៅពេទ្យម្នាក់ទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរផងដែរ រឺឯជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *