គ្រាន់តែរឿងគ្នាជិះម៉ូតូប៉ះស្លាកលេខពីក្រោយបន្តិចប្រុងទាសំណងធ្វើ​ឲ្យផ្អើល​ពេញ​ភូមិ​

 

ភ្នំពេញ៖ ប្រជាពលរដ្ឋ​នាំគ្នាចោម​រោម​មើល​ផ្អើល​ពេញ​ភូមិ​  និងអស់សំណើចខ្លាំងណាស់​ព្រោះ​ឃើញ បុរសម្នាក់គ្រាន់តែរឿងនារី២នាក់ជិះម៉ូតូប៉ះស្លាកលេខពីក្រោយបន្តិច  ប្រុងទារសំណង​ទាំងម៉ូតូរបស់ខ្លួនមិនមានការខូចខាត់សូម្បី​តែបន្តិច។

ហេតុការណ៍គួអោយចង់សើចនេះបានកើតឡើងកាលពីម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី២០ខែធ្នួឆ្នាំ២០១៦នៅចំណុចម្តុំផ្សាក្រមួនស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុន ពេលកើតហេតុគេ​ឃើញ​បុរសម្នាក់ពុំស្គាល់ឈ្មោះម្នាក់  បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៦ ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1FV3330 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ធ្វ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយឺតៗដោយសារកន្លែងនោះស្ទះ ផ្សារចរាចរចង្អៀតពេលនោះក៏មាននារី២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកអាយខុនមិនចាំស្លាក  លេខធ្វើ​ដំណើរ​ក្នុងទិសដៅស្របគ្នា  ហើយមានម៉ូតូ១គ្រឿងទៀតបើកមក​ពីក្រោយមកបុកនិងម៉ូតូរបស់នារីទាំង២នាក់នោះទើបធ្វើអោយចាប់ហ្វាំងមិនាន់ក៏ជ្រុលទៅប៉ះនិងម៉ូតូរបស់បុរសខាងលើបន្តិចទៅតែមិនមានការខូចខាតសូម្បីតែបន្តិចណាសោះ។

ក្រោយមកនារីទាំងពីរនាក់នោះបានសុំទោសបុរសខាងលើដែរ​ ប៉ុន្តែ​បុរសនោះហាក់បីដូចជាមិន​មាន​ការយោគយល់ដល់ខ្មែរដូចគ្នាសោះ ហើយប្រុងអោយនារីទាំងពីរនាក់នោះសងការខូច  ខាតអោយទៅខ្លួនដោយចោទថានារីនោះបុកម៉ូតូគាត់ពីក្រោយខុសនិងច្បាប់ចរាចរណ៍​។
ក្រោយមកដោយមានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជួយនិយាយម្នាក់មួយម៉ាត់ៗម្នាក់​ថាម៉ូតូរបស់បងឯងមិនមានខូចខាតអីផងអោយគ្នាសងយ៉ាង​ម៉េច​ទៅ​?​បន្ទាប់​មកទើបបុរសនោះជិះម៉ូតូចេញទៅធ្វើអោយប្រជាពលរដ្ឋដែលឃើញហេតុការណ៍ហួសចិត្តនិងអស់សំណើចចំពោះទង្វើរបស់គាត់ដែលមិនចេះយោគយល់គ្នា​សោះ​៕សិរសា​

 

Leave a Reply

Your email address will not be published. Required fields are marked *