រថយន្តកូរ៉ូឡាមួយគ្រឿងម្ចាស់ស្រវឹងបើកលឿនរ៉េចង្កូត បុកឃឿនមុខផ្ទះប្រជាពល​រដ្ឋ​ខូចខាត​មួយកំណាត់មុខរបួសធ្ងន់ម្នាក់

 

ភ្នំពេញ​៖​ បុរស​ម្នាក់​បើក​រថយន្ត​រ៉េ​ចង្កូត​ពេញ​ផ្លូវ​ទៅ​បុក​គំនរ​សំរាម​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​និង​ខូចខាត​រថយន្ត​អស់​មួយ​កំណាត់​មុន​សង្ស័យ​អ្នក​បើកបរ​ស្រវឹង​ស្រា​។

ហេតុ​ការណ៍នេះបាន​កើតឡើង​កាលពីវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី២០ខែ​ធ្នូឆ្នាំ​២០១៦​ស្ថិត​នៅតាមបណ្តោយផ្លូវវេងស្រេងស្ថិតក្នុងភូមិជ្រៃកោងសង្កាត់
ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភព​ពត៌មាន​ពីបុរសម្នាក់មិនបញ្ចេញឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គាត់កំពុងឈរនៅមុខផ្ទះក្បែរកន្លែងកើតហេតុឃើញមានរថយន្តបង្កខាងលើម៉ាក កូរ៉ូឡាពណ៌​ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2O-0454 បើកបរដោយបុរសម្នាក់មិន​ស្គាល់​ឈ្មោះ​ក្នុង​ស្ថានភាពស្រវឹង​ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវវេងស្រេង ក្នុង​ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈ​មកដល់ចំណុចកើតហេតុ រថយន្តខាងលើបានព្យាយាមវ៉ារថយន្តមួយគ្រឿងទៀត​ខាងស្តាំដៃ ដោយរថយន្តលឿន​ទប់​ចង្កូតមិនបាន ហើយសង្ស័យម្ចាស់ស្រវឹងទៀតនោះ បានរ៉េចង្កូតធ្លាក់ផ្លូវបុកគំរបលូទឹកស្អុយ នៅចញ្ចើមផ្លូវ បណ្តាលអោយរថយន្តហោះទាំងកំរោលទៅមុខប្រមាណជាង៣០មែត្រ បុកជាមួយឃឿនឥដ្ឋ បាំងព្រំដី បាក់ខ្ទិចចំណែកឯរថយន្តរកការខូតខាតមួយកំណាត់មុខទាំងស្រុង។​ រីឯម្ចាស់រថយន្តបែកក្បាលនឹងបាកដៃម្ខាងឈាមស្រោចមុខ សន្លប់ក្នុងរថយន្ត ភ្លាមនោះក៏មានអ្នកដំណើរតាមផ្លូវឃើញ ចូលទៅវាយកញ្ចក់រថយន្តបើកទ្វារយកជនរងគ្រោះជាម្ចាស់រថយន្ត ចេញមកធ្វើចលនា បេះដូងដើម្បីសង្គ្រោះបឋម ក្រោយមកទើបមានរថយន្ត​សង្គ្រោះ​របស់​ក្លីនិកឯកជនមកដឹកទៅ​ព្យាបាល​បន្ទាន់។
​តាមប្រភព​ពត៌មាន​ពី​ម្តាយជានរងគ្រោះបាននិយាយថាកូនរបស់គាត់មិនស្រវឹងទេ ព្រោះកូនរបស់គាត់មិនចេះផឹកឡើយ ហើយគាត់បានប្រាប់ថាកូនរបសគាត់មានជំងឺម៉្យាងដោយបញ្ជាក់ប្រាប់ពេទ្យថាមានជំងឺប្រកាច់។

ក្រោយពេលកើតហេតុ​នគរបាល​បាល​មូលដ្ឋាន​
បានចុះទៅដល់កន្លែងកើតហេតុ សាកសួរដំណើររឿង ដោយម្ចាស់ផ្ទះដែលបាក់ឃឿនមិនបានទាមទារសំណងនោះទេ ទើបប្រគល់រថយន្តអោយសាច់ញាតិហៅរថយន្តស្ទួចមកស្ទួចយកទៅជួលជុលដោយខ្លួនឯង៕​ សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *