កម្មការសំណង់ម្នាក់ប្រហែលជាធ្វើសំណង់មិនសូវបានលុយហើយបែមកលក់ថ្នាំញៀនម្ដង

ភ្នំពេញ៖ធ្វើសំណង់មិនសូវកាក់កបបន្ថែមមុខរបរលក់ថ្នាំញៀនត្រូវប៉ូលិសវាយខ្នោះ រួមនិងថ្នាំញៀន៩កញ្ចប់តូច ហេតុការនេះកើតឡើងកាលពីរវេលាម៉ោង១និង៣០នាទីរំលងអាធ្រាថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជយ័ទី១បានធ្វើការល្បាតក្នុងមូលដ្ឋាននៅចំនុចប្រឡាយទឹកស្អុយភូមិថ្មី សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់មានឈ្មោះ សេង បែអាយុ៣៦ឆ្នាំមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ។

បើតាមសម្ដីពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ធ្វើការល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្សយ័ម្នាក់កំពុងឈរលក់គ្រឿងញៀនដោយមានការសង្សយ័សមត្ថកិច្ចបានហៅសួរនាំឆែកឆេរលើខ្លួនជនសង្សយ័ខាងលើរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកក្រាមពណ៍សចំនួន៩កញ្ចប់តូចដែលជារបស់ជនសង្សយ័ច្រកទុកសម្រាប់លក់អោយម៉ូយ។

ក្រោយពេលឃាត់ខ្លួនជនសង្សយ័ខាងលើរួចសមត្ថកិច្ចក៏បាននាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជយ័១ នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ខាងលើបានសារភាពថាថ្នាំញៀនទាំង៩កញ្ចប់តូចពិតជារបស់ខ្លួនពិតប្រាកដមែនដោយរូបគេទុកសម្រាប់លក់បន្តរអោយម៉ូយនិងទុកជក់ខ្លួនឯងខ្លះផង។

បច្ចុប្បន្នជនសង្សយ័និងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជយ័ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *