ប្តីប្រពន្ធជិះម៉ូតូទៅធ្វើការមិនប្រយ័ត្នបុកខឿនផ្លូវដួលរថយន្តថយមកគិនពីរលើបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់

ភ្នំពេញ៖ បុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធបានរងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោពេលដែលពួកគាត់ទាំង២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាទៅធ្វើការរោងចក្រ ហើយជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យដួល ស្របពេលនោះមានរថយន្តធុនធំ១គ្រឿងម៉ាកហ៊ីណូដឹកទ្រុងមាន់បើករ៉ឺយែថយក្រោយកិនថែម បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ចំណែកម៉ូតូបានស្ថិតនៅក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ៥០ម៉ែត្រ សកថិតនៅក្នុងភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ នៅមុនពេលកើតហេតុពួកគាត់បានជិះម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហាស៊ីរូសពណ៍ខ្មៅលាយក្រហមពាក់ស្លាកលេខភ្នំពេញ1BC-1967 ក្នុងទិសដៅពីជើងទៅត្បូងក្នុងបំណងទៅធ្វើការរោងចក្រ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យដួល ស្របពេលនោះមានរថយន្តម៉ាកហ៊ីណូពណ៍ស ពាក់ស្លាកលេខកំពត3A-0729បើករ៉ឺយែថយក្រោយជ្រុលទៅកិនទើបបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់រីឯប្ដីមិនបានរងរបួសទេ ចំណែលម៉ូតូនៅក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្រុស្ស៊ីយដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូក្រោពីការវាស់វែងរួចនគរបាលចរាចរខណ្ឌដង្កោបាននាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *