ភ្នំពេញ)៖ នាង ប៉ុប ពី ដែលជាតារាសម្តែង បានបើករថយន្ដទាំងស្រវឹងបើកក្នុងល្បឿនលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មពុះមួយកង់ខ្ទាតចេញពីគ្នាជិត២០ម៉ែត្រហើយរថយន្ដដាច់កង់ខាងមុខទៅមុខលែងរួច កាលពីវេលាម៉ោង០៣និង២០នាទី យប់ឈានចូល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
រថយន្ដដែលនាងប៉ុបពីជិះម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2Y-5841 ដែលបើកបរដោយនាងប៉ុបពីផ្ទាល់ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រា ក្រោយពីចេញពីមកពីចូលរួមជប់លៀងក្នុងកម្មវិធីមួយ ។
សាក្សីឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដរបស់នាង ប៉ុបពីបើកលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីត្បូងទៅជើងហើយពេលមកដល់ចំណុចកើតហេតុបានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មចំនួនមួយកង់ខ្ទាតចេញពីគ្នាជិត២០ម៉ែត្រចំណែករថយន្ដដាច់កង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចក្នុងហេតុនេះដែរគឺមិនបណ្ដាលអោយមានអ្នករបួសនោះទេ។បន្ទាប់មកកញ្ញា ប៉ុប ពី បានចុះពីរថយន្ដ បានត្រឺមឈរសើចនិងចុចទូរស័ព្ទហៅគ្នីគ្នាប៉ុណ្ណោះ ដោយមិនបាននិយាយអ្វីទាំងអស់ ៕ អូន ធួក