កម្លាំងចម្រុះចុះឆែកឆេរត្រួតពិនិត្យ ហាងលក់គ្រឿងសំអាងមួយកន្លែងសង្ស័យគ្មានច្បាប់

ភ្នំពេញ ៖ ហាងលក់ផលិតផល គ្រឿងសំអាងមួយកន្លែង ស្ថិតនៅផ្ទះល្វែងក្នុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បើកលក់គ្រឿង កែសម្ភស្ស សង្ស័យអត់ច្បាប់ ទើបនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងចម្រុះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផលិតផលក្លែងក្លាយ ចុះធ្វើការឆែកឆរ ត្រួតពិនិត្យ លើផលិតផលតាំងលក់ក្នុងហាងខាងលើ ។

ខណៈពេលនេះ កម្លាំងចម្រុះកំពុង ត្រួតពិនិត្យ លើផលិតផលដែលមានលក់ នៅក្នុងហាងខាងលើនៅឡើយ ហើយហាងខាងលើ គ្មានស្លាកយុីហោ អ្វីទាំងអស់ តែខាងក្នុងបើកលក់ផលិតផល កែសម្ភស្ស ។

តាម​ប្រភព​ព័ត៌មានពី​សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីសាកសួរ ត្រួតពិនិត្យទៅ បើគ្មានអាជ្ញាប័ណ គ្មានច្បាប់អនុញាតិ នោះ ផលិតផលទាំងនោះត្រូវដកហូត ជាបណ្តោះអាសន្ន រងចាំបន្តនីតិវិធី ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *