រកឃើញមូលហេតុដែលផ្ទុះហ្គាសដោយសារលេច​ធ្លាយ​បំពង់អា​សេ​ស៊ីឡែ​នប៉ះ​ជាមួយបំពង​អុកស៊ីហ្សែន និង​ធុង​ហ្គាស

ខេត្ត​ព្រះសីហនុ ៖ តាម​ការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញថា ករណី​ផ្ទុះ​ធុង​ហ្គាសនៅ​សាលា​បច្ចេកទេស ដុន​បូ​ស្កូត្រង់​កន្លែង រោង​ជាងក្រឡឹងនៅក្រុងព្រះ​សីហនុ​កាលពីរសៀលថ្ងៃ ព្រហស្បត៍ ៩ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៨នោះ គឺ​បណ្តាលមកពី លេច​ធ្លាយ​បំពង់ អា​សេ​ស៊ីឡែ​ន ប៉ះ​ជាមួយ បំពង​អុកស៊ីហ្សែន និង​ធុង​ហ្គាស ទើប​បង្ក​អោយ ផ្ទុះឡើង​តែម្តង​។

សមត្ថកិច្ចជំនាញអះអាងថា ​បញ្ហា​នេះ បើ​យោងតាម ប្រភពពី​សិស្សសាលា ដុន​បូ​ស្កូ មួយចំនួន ដែល​នៅ​សិក្សាក្បែរ​កន្លែងកើតហេតុ បានដាក់​ការសន្និដ្ឋានជំហាន​ដំបូង​ថា ការផ្ទុះ​នេះ ទំនងជា​កើតឡើង ដោយសារ​រន្ទះបាញ់ ក្នុងពេលដែល​មេឃ កំពុងមាន​ភ្លៀង​ផ្គរ​រន្ទះ ប៉ុន្តែ​សមត្ថកិច្ច បញ្ជាក់​ហើយ​ថា ករណីនេះ ជា​បញ្ហា​បច្ចេកទេស បណ្តាលឲ្យ​ផ្ទុះ មិនមែនជាករណី​រន្ទះបាញ់​ទេ គឺកើតឡើងដោយលេច​ធ្លាយ​បំពង់ អា​សេ​ស៊ី​ឡែ​ន ប៉ះ​ជាមួយ បំពង​អុកស៊ីហ្សែន និង​ធុង​ហ្គាស នេះឯង បានជាផ្ទុះកក្រើកយ៉ាងនេះ ។

គួរបញ្ជាក់ថាមា​ន​ករ​ណី ផ្ទុះ​ធុង​​ហ្គាស នៅ​វេលា​​ម៉ោង ១​​និង​​៣០ នាទីរសៀល​ ថ្ងៃទី​​៧ ខែ​មិថុនា ឆ្នាំ​២០​១៨ ស្ថិត​នៅ​ភូ​មិ​៥ សង្កា​ត់​លេខ​៥​ ទី​តាំង​សាលា បច្ចេក​ទេស ដុ​ន​បូ​ស្កូ ក្រុងព្រះ​សីហនុ ខេ​ត្ត​ព្រះសីហនុ បណ្តាល​ឲ្យ បុរស​​ម្នាក់ ដែលជា​ប្រ​ធាន​​ផ្នែកស្លាប់បាត់​បង់ជីវិត ដោយ​សាកសពត្រូវ​បែកចេញពីគ្នាមើលមិនចង់ស្គាល់ និង​មានមនុស្ស របួស​ធ្ងន់​ស្រាល ៧​នាក់ ត្រូវបាន​ដឹកយក​ទៅ សង្គ្រោះ​នៅ​គ្លិ​និក​ឯកជននិងមន្ទីរពេទ្យ ក្រុងព្រះសូហនុ​។ ក្រៅពីនេះបាន​បណ្តាលឲ្យខូចខាតសម្ភារៈ ឧបករណ៍ប្រើប្រាស់ និងរបើកដំបូលរោងជាងក្រឡឹងស្ទើរ​ទាំងស្រុង ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *